នយោបាយ

ពត៌មានថ្មីៗ

 

ព្រលឹងហោះទៅស៊ីព្រលឹតបាត់ហើយមើលទៅ យន្តហោះមួយគ្រឿងហោះសុខៗ ស្រាប់តែបង្ខំចិត្តចុះចត ដោយសារតែមូលហេតុមួយនេះ

យន្តហោះ​នៃ​ជើង​ហោះហើរ Delta Airline មួយ​ដែល​ចាកចេញ​ពី​រដ្ឋ Florida ត្រូវ​បាន​បង្ខំ​ឲ្យ​មាន​ការ​ចុះ​ចត​ជា​បន្ទាន់ ក្រោយ​មាន​ការ​បុក​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ដុំ​ទឹកកក រហូត​ធ្វើ​ឲ្យ​កំពិត​ច្រមុះ​របស់​យន្តហោះ​នោះ​ផត​ចូល​ក្នុង ។ យន្តហោះ Airbus A319 បាន​ធ្វើ​ការ​ត្រឡប់​បក​ក្រោយ​ភ្លាមៗ ដើម្បី​ធ្វើ​ការ​ចុះ​ថត​ដោយ​សុវត្ថិភាព​នៅ​ប្រលាន​យន្តហោះ John F Kennedy ក្នុង​ក្រុង​ញ៉ូយ៉ក ដោយ​សារ​តែ​ផ្នែក​ខាង​មុខ​នៃ​យន្តហោះ​នេះ​បាន​រង​ការ​បំផ្លាញ​យ៉ាង​ដំណំ ។