Connect with us

តារា&សិល្បៈ

នៅចាំពួកគាត់ទេ រ៉េត រ៉ែនិងវិរៈ អតីតThe Voice Cambodia បកស្រាយបទរួមគ្នាពិរោះកប់ម៉ង(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែលនិយមតាមដានកម្មវិធី The Voice Kid Cambodia របស់ស្ថានីយន៍ទូរទស្សន៍ហង្សមាសHDTV ប្រហែលជាមិនទាន់ភ្លេចទេមើលទៅនៅបេក្ខជនចំនួនពីររូបគឺកុមារា រ៉េត រ៉ែន និង ប៊ុន ថេនវីរៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាពួកគេទាំងពីរនាក់មិនបានទទួលជោគជ័យនៅក្នុងការប្រឡងក៏ពិតមែន តែសមត្ថភាពរបស់ពួកគេត្រូវបានមហាជនទទួលស្គាល់ថាច្រៀងពិរោះនិងមានទឹកដម គ្រាន់តែសម្លេងរបស់ពួកគេនៅមានខ្វះខាតខ្លះទើបមិនអាចដណ្ដើមពានបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពេលស្ងប់ស្ងាត់ពីសិល្បៈយូរគ្រាន់បើដែរ ស្រាប់តែពេលថ្មីៗកន្លងទៅនេះក្នុងខែកក្កដា ឆ្នាំ ២០២១ ស្រាប់តែលេចវត្តមានរបស់រ៉េត រ៉ែនិងវីរៈក្នុងបទចម្រៀងមរតកដើមមានចំណង់ជើងថា ហួចលើខ្នងក្របី ដែលជាសំនៀងដើមរបស់លោកតាស៊ីន ស៊ីសាមុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយពួកគេទាំងពីរនាក់បានយកបទចម្រៀងនេះមកបកស្រាយបានយ៉ាងពិរោះរណ្ដំចិត្ត គ្រាន់តែរ៉េត រ៉ែនច្រៀងសម្លេងរាងម៉ាញ៉ែកបន្តិច ហើយកាយវិការ មិនមាំដូចវីរៈនោះទេ។ប៊ុន ថេនវីរៈសម្លេងល្អជាងរ៉េត រ៉ែន ក៏ប៉ុន្តែពួកគេច្រៀងពិរោះដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់រូបរាងរបស់ពួកគាត់ទាំងពីរនាក់វិញពិតជាផ្លាស់ប្ដូរច្រើនណាស់ ជាពិសេសរ៉េត រ៉ែន គឺជិតពេញកំលោះនិងមានរូបរាងសង្ហាជាងពីក្មេងឆ្ងាយណាស់។ដូច្នេះកុំអោយខាតពេលសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

រក្សាសិទ្ធិគ្រប់យ៉ាងដោយ©Post News Online មិនអនុញ្ញាតិអោយមានការCOPYអត្ថបទក្នុងគេហទំព័រយើងខ្ញុំទៅដាក់គេហទំព័រផ្សេងឡើយ អ្នកបំពានយើងខ្ញុំនឹងReport Copyright