Jquery disable right click, cut, copy and paste example - ItSolutionstuff.com

សំបុត្រចុងក្រោយរបស់ Captain Afwan ដែលជាអាកាសយានិកយន្តហោះ Sriwijaya Air SJ-182 របស់ឥណ្ឌូនេស៊ីបានធ្លាក់ថ្មីៗនេះ ត្រូវបានទម្លាយលើបណ្ដាញសង្គម Twitter ក៏ប៉ុន្តែទម្លាយមិនបានប៉ុន្មានផងក៏…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពេលដែលហេតុការណ៍ធ្លាក់យន្តហោះ នៅប្រទេសឥណ្ឌូនេស៊ីបានកើតឡើង សំបុត្រមួយច្បាប់ចុងក្រោយ ដែលគេអះអាងថាជា របស់ Captain Afwan ដែលជាប្រធានក្រុមក៏ដូចជាPilot អ្នកបើកយន្តហោះប៊ូអ៊ីង B737-500 របស់ក្រុមហ៊ុន​អាកាសចរណ៍​ Sriwayay Air ត្រូវបានគេបង្ហោះឡើងកក្រើកនៅលើបណ្ដាញសង្គម Twitterនឹងផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមTwitter នៅឥណ្ឌូនេស៊ី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ប៉ុន្តែសំបុត្រនេះផុសមិនបានប៉ុន្មានផង ស្រាប់តែអ្នកបង្ហោះសំបុត្រនេះបានលុបសំបុត្រនេះចោលវិញ មិនដឹងថាមានរឿងហេតុអ្វីនោះទេ ទើបអ្នកបង្ហោះសំបុត្រនោះ លុបសំបុត្រនោះចេញពីបណ្ដាញសង្គមTwitter វិញ ដោយមិនទុកអោយអ្នកប្រើប្រាស់វិភាគវែកញ៉ែកបន្តទៀតឡើយ។ តាមរយៈរូបភាពសំបុត្រដែលគេថតបង្ហោះនោះគឺជាសំបុត្រសរសេរដោយដៃផ្ទាល់ហើយមានចុះហត្ថលេខារបស់លោក Captain Afwan ផងដែរ។ក្នុងអត្ថន័យសំបុត្រនោះគេសរសេរថា «កុំភ្លេចអធិស្ឋាននាពេលព្រឹកព្រលឹម» ហើយខ្លឹមសារបន្ទាប់នៅក្នុងសំបុត្រនោះមានន័យបន្តថា «តើខ្ញុំអាចសូមខ្ចីឆ្នាំងសាករបស់អ្នកមួយភ្លែតបានទេ ខ្ញុំសូមអរគុណទុកជាមុន»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រង់ចំណុចនេះបើយើងក្រឡេកទៅមើលលើការបង្ហោះសារខ្លីៗរបស់លោក Afwan នាពេលកន្លងមក មានអត្ថន័យស្រដៀងគ្នានឹងការសរសេរនៅក្នុងសំបុត្រខាងលើខ្លាំងណាស់។ដោយលោកធ្លាប់រៀបរាប់ថា «ខ្ញុំពិតជាចងចាំ ប្រសិនបើអ្នកខ្ចីរបស់អ្វីមួយពីនរណាម្នាក់ អ្នកត្រូវតែទទួលបានការអនុញ្ញាតពីម្ចាស់គេសិន។ប៉ុន្តែប្រសិនបើម្ចាស់គេមិននៅទីនោះតើអ្នកមានកង្វល់ដែរឫទេ? អំពីការភ័យខ្លាចនៃអំពើបាបរបស់អ្នក។រឿងកំប៉ិចកំប៉ុកមួយនេះពិតជាពិបាកស្មានណាស់»។ សរុបមកវិញមក សម្រាប់អត្ថន័យដែលសរសេរដោយលោក Afwanចង់មានន័យថា បើអ្នកខ្ចីរបស់អ្វីមួយពីគេ ហើយម្ចាស់គេមិននៅ ហើយអ្នកពិតជាត្រូវការរបស់នេះខ្លាំងណាស់ ដូច្នេះអ្នកគួរតែមានការតបស្នងសងគុណទៅដល់ម្ចាស់របស់នោះវិញ ដោយការចងចាំនៅក្នុងខ្លួនរបស់អ្នក ឫប្រើពាក្យអរគុណទៅដល់ម្ចាស់របស់នោះ។ដូច្នេះទើបអ្នកមិនភ័យខ្លាចនៃអំពើបាបដែលអ្នកបានសាង។ក៏ប៉ុន្តែសម្រាប់រឿងមួយនេះ គឺលោកបញ្ជាក់ថាចិត្តមនុស្សមិនដូចគ្នាទេ ពិតជាពិបាកស្មានណាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឥលូវយើងត្រលប់ទៅមើលលើបណ្ដាញTwitter វិញបើទោះបីជាសំបុត្រនោះមិនប្រាកដថាជាលិខិតរបស់Captain Afwanក៏ដោយក៏មានមតិវិជ្ជមានជាច្រើនបានលេចចេញមកដែរ។ដោយពួកគេជឿជាក់ថាលិខិតនេះជានិមិត្តរូបនៃបុគ្គលិកលក្ខណៈរបស់Captain Afwanពេញមួយជីវិតរបស់គាត់។ សូមបញ្ជាក់ថាCaptain Afwan គឺជាអ្នកបើកយន្តហោះប៊ូអ៊ីង B737-500 របស់ក្រុមហ៊ុន​អាកាសចរណ៍​ Sriwayay Air ដែលបានរាយការណ៍ថាលោកគឺជាអ្នកបញ្ជាយន្តហោះ Sriwijaya Air SJ-182 ដែលបានបាត់ការទាក់ទងចេញពីប្រព័ន្ធរ៉ាដា បន្ទាប់ពីបានហោះចេញពីអាកាសយានដ្ឋាន Soekarno Hattaនៃរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។ហើយគាត់គឺជាមនុស្សដ៏ល្អដែលទទួលបានការគោរពស្រលាញ់ពីមិត្តរួមការងារនឹងអ្នកជិតខាង។ហើយគាត់ក៏ជាមនុស្សដែលចូលចិត្តអធិស្ឋានផងដែរ។ប្រភពគេហទំព័រ៖ណាស៊ីអូណាល់ អូកេហ្សូន ផ្ដល់សិទ្ធិ ដោយ៖Khmerfly ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​