Jquery disable right click, cut, copy and paste example - ItSolutionstuff.com

យើងបាត់បង់ធនធានមនុស្សដ៏ល្អម្នាក់ទៀតហើយ លោកវេជ្ជបណ្ឌិតគំរូនឹងមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលមិនដែលប្រើពាក្យសំដីមិនល្អជាមួយអ្នកជំងឺម្តងណាឡើយ បានទទួលមរណៈភាពដោយយ៉ាងលឿនដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នាពេលកន្លងទៅ លោក វិជ្ជបណ្ឌិត បាន សុផាត ដែលបំរើការងារនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) បានទទួលមរណៈភាពយ៉ាងលឿន ដោយសារតែជម្ងឺបេះដូង។ក្រោយពេលដែលលោក លោកវេជ្ជបណ្ឌិត បាន សុផាត បានទទួលមរណៈភាពហើយយ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកមួយចំនួនដែលស្គាល់លោកវេជ្ជបណ្ឌិតបានបង្ហោះសារដ៏ក្រៀមក្រំលើគណនីហ្វេបុករបស់ពួកគេដោយរៀបរាប់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងប្រុសពិតជាវេជ្ជបណ្ឌិតដែលគួរអោយគោរពណាស់ ស៊ូលះបង់កំលាំងកាយចិត្តចំពោះការងារ ធ្វើការរហូតដល់ដង្ហើមចុងក្រោយនៅកន្លែងការងារ… សូមចូលរូមរំលែកមរណទុក្ខគ្រួសារសពផង.សោកស្តាយលោកវេជ្ជបណ្ឌិតណាស់.ថ្វីត្បិតតែខ្ញុំមិនសូវស្គាល់លោកគ្រូធ្វើនៅផ្នែកផ្សេងគ្នាតែលោកគ្រូធ្វើនៅខាងសង្គ្រោះបន្ទាន់ មិនថាយប់ជ្រៅ បុណ្យទាន ឈប់សម្រាក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គាត់តែងតែជួយអាយុជីវិតកុមារកម្ពុជាដែលមកព្យាបាលក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ជាច្រើននាក់រហូតដល់ដង្ហើមចុងក្រោយពលីជីវិតនៅនឹងកន្លែងធ្វើការឃើញហើយពិតជាតក់ស្លុតណាស់សូមវិញ្ញាណក្ខន្ធលោកគ្រូអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៚ លោកជាមនុស្សទីមួយដែល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានទឹកចិត្តត្រជាក់ដូចទឹក មិនដែលផ្តល់ភាពក្តៅក្រហាយដល់អ្នកក្បែរខ្លួនម្តងណាឡើយ! លោកជា វេជ្ជបណ្ឌិត អាចច្បាំងដណ្ឌើម ជីវិតកុមារកម្ពុជា ជាច្រើន ឲ្យបានស្គាល់ពន្លឺព្រះអាទិត្យរាប់ពាន់នាក់ តែព្រះអាទិត្យដាច់ចិត្តមិនអនុញ្ញាតិឲ្យគាត់បានបន្តបេសកម្មរបស់លោកច្បាំងជាមួយទ័ពយមរាជ…. ឬមកពីលោកនឿយហត់លែងចង់ច្បាំងបន្ត… ដាច់ចិត្តណាស់លោកវេជ្ជបណ្ឌិត មិនលាក្រុមការងារ ឬ មនុស្សជាទីស្រលាញ់ សូម្បីមួយម៉ាត់ យមរាជបានយក សង្ខារលោក ចាកចេញពីទីតាំងកន្លែងលោកសង្គ្រោះគេ ផ្ទាល់… សូម្បីតែវេជ្ជបណ្ឌិតឯកទេស ក៏មិនប្រាកដថាអាចនឹង ប្រយុទ្ធឈ្នះដណ្ដើមជីវិតខ្លួនឯងពីមាត់ទ្វារមច្ចុរាជបានដែរ….? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ធ្វើការនៅមន្ទីរពេទ្យគុន្ធបុប្ផា១០ឆ្នាំគឺស្មើរនិងធ្វើការនៅមន្ទីរពេទ្យរដ្ឋ២០ឆ្នាំ។ការងារទីនោះរវល់វក់វី មមាញឹកណាស់ ជួនកាលរកតែពេលបត់ជើងតូចធំសឹងមិនបាន។ បើប៉ះចំវេណយាមនៅផ្នែកសង្រ្គោះបន្នាន់វិញគឺរវល់រហូត មានពេលសំរាកតិចតួចបំផុត។ពេលខ្លះទាំងវេជ្ជៈបណ្ឌិត ទាំងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទាំងឆ្មប រត់ចោលប្រាក់ខែ (៧០០ទៅ១៨០០$)ព្រោះមិនអាចស៊ូទ្រាំនិងទំហំការងារនេះ។សំលាញ់អើយ កាលអ្នកនៅរស់ខ្ញុំដឹងថា មិត្តជាវេជ្ជបណ្ឌិតដែលខំធ្វើការណាស់ មិនដែលចេះត្អូញត្អែអីទេ ហើយតែងផ្តល់ភាពកក់ក្តៅដល់កូនចៅក្រោមឱវាទ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សំលាញ់ជាវេជ្ជបណ្ឌិតគំរូនឹងមានបទពិសោធន៍ច្រើន ហើយមិនដែលមានពាក្យសំដីមិនល្អជាមួយអ្នកជំងឺម្តងណាឡើយ។ សំលាញ់ប្រឹងធ្វើការណាស់មិនដែលអោយមេកើយខ្វាយខ្វល់ទេ ។ ធ្វើការ….ធ្វើការរហូតស្លាប់នៅនឹងកន្លែង បន្សល់ទុកនូវកូនច្រើននាក់គ្មានទីពឹង។សូមសំលាញ់ទៅអោយបានសុខចុះ កើតជាតិណាៗធ្វើជាវេជ្ជះបណ្ឌិតគំរូទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​