Jquery disable right click, cut, copy and paste example - ItSolutionstuff.com

អស់ឫនៅមនុស្សធន់នេះ ចែ ទ្រីដាណាមានការហួសចិត្តជាខ្លាំងចំពោះបងស្រីម្នាក់នេះ គាត់ខំអោយលុយហើយបែរជាធ្វើទង្វើរបែបនេះដាក់គាត់ទៅវិញ សែនហួសចិត្ត(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីកេរ្តិ៍ឈ្មោះរបស់លោកស្រី ទ្រីដាណា មហាជនអ្នកលេងហ្វេបុកប្រមាណជា៩៥ភាគរយច្បាស់ជាស្គាល់លោកស្រីជាក់ជាមិនខាន។លោកស្រី គឺជាមនុស្សដ៏មានគុណធម៌ នឹងមានចិត្តទូលាយមែនទែន អោយតែឃើញប្រជាពលរដ្ឋរបស់ខ្មែរយើងជូបការលំបាកខ្វះខាត ឫមានជម្ងឺអ្វីមួយ លោកស្រី តែងតែជួយទៅដល់អ្នកជួបការខ្វះខាតទាំងអស់នោះមានដូចជាថវិកាឫសំភារៈជាដើម តាមលទ្ធភាពដែលលោកស្រីអាចជួយបាន។ល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែប៉ុន្មានថ្ងៃកន្លងទៅនេះនៅពេលដែលលោកស្រី ទ្រីដាណាទៅជួយដល់ប្អូនប្រុសម្នាក់ដែលបាក់ជើង ស្រាប់តែមានស្រ្ដីម្នាក់ ដែលមានកាយសប្បទាររឹងមាំ ស្អាតបាត ដោយដៃរបស់គាត់មានពរកូនភ្លោះទាំងពីរ បានមកកន្លែងដែលលោកស្រីបានទៅជួយក្មេងប្រុសបាក់ជើងដែរ ដើម្បីមកសុំលុយពីលោកស្រី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រ្ដីម្នាក់នោះធ្វើជាពរកូនភ្លោះមកមុខលោកស្រី ទ្រីដាណាដើម្បីបង្ហាញអោយឃើញថាគាត់គួរអោយអាណិត។ហើយលោកស្រី ទ្រីដាណាក៏បានអោយលុយគាត់មួយចំនួនតែមិនច្រើននោះទេ ដោយសារតែ លោកស្រី ទ្រីដាណាមើលទៅស្រ្ដីម្នាក់នោះគាត់មានកម្លាំងមាំមួន កាយសប្បទារពេញបឹប។ដូច្នេះទើបលោកស្រី អោយស្រ្ដីម្នាក់នោះតែ១០០ដុល្លានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏ប៉ុន្តែក្រោយពេលដែលលោក ស្រី ទ្រីដាណាអោយលុយ១០០ដុល្លាទៅស្រ្ដីដែលពរកូននោះហើយ បែរជាគាត់មិនសប្បាយចិត្តនោះទេ ដោយសារឃើញលុយតិចពេក។ក្រោយមកស្រ្ដីម្នាក់នោះក៏បានមកប្រាប់លោកស្រី ទ្រីដាណាថាគាត់ជំពាក់លុយធនាគារច្រើនណាស់។ខណៈពេលនោះលោក ស្រី ទ្រីដាណាធ្វើដូចមិនដឹងមិនលឺ ពីព្រោះលោកស្រីដឹងថា ការជំពាក់គេយើងអាចរកបាន។ដូច្នេះលោកស្រីក៏តបទៅកាន់បងស្រីនោះវិញថាលុយ១០០ដុល្លានេះខ្ញុំអោយបងយកទៅធ្វើទុនរកស៊ី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី ទ្រីដាណាក៏បាននិយាយបន្ថែមថាតើមូលហេតុអ្វីទើបលោកស្រីប្រាប់ថាលុយមួយរយដុល្លានេះអោយបងស្រីនោះយកទៅធ្វើទុនរកស៊ីពីព្រោះ១០០ដុល្លាគឺច្រើន ពីព្រោះពេលលោកស្រី ចេញរកស៊ីដំបូងមានលុយត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះ។ដូច្នេះលោក ស្រីបានអោយគាត់១០០ដុល្លាទៅហើយ មិនគួរណាគាត់បែរជានៅតែរអ៊ូរង៉ូវៗ អត់ព្រមចេញនោះទេ ហើយថែមទាំងទៅហៅប្ដីរបស់លោកស្រី ទ្រីដាណាមកថែមទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពេលហៅប្ដីលោកស្រី ទ្រីដាណាមកហើយគាត់រៀបរាប់យ៉ាងច្រើន ថាបងអើយខ្ញុំជំពាក់លុយគេច្រើន និយាយបែកអូរហូរក្លាយជាស្ទឹង តាមសិល្ប៍វិធីរបស់គាត់ ទាំងដែលខ្លួនគាត់នៅមានកម្លាំងអាចរកលុយសងគេបាន បែរជាមកលើកដៃសុំគេបែបនេះ សែនហួសចិត្ត ដោយការអាណិតទើបពូម៉ៅហុច អោយ៥០ដុល្លាទៀត តែគាត់នៅតែមិនពេញចិត្ត នៅតែចង់បានទៀត ហើយមិនព្រមចេញ នៅតែតាមលោកស្រី ទ្រីដាណានឹងប្ដីគាត់ទៀត។ដូច្នេះចង់ដឹងរឿងរ៉ាវលំអិតយ៉ាងណាទៀតសូមប្រិយមិត្តអ្នកអានទាំងអស់ទស្សនាវីដេអូនៃការរៀបរាប់របស់លោកស្រី ទ្រីដាណានៅខាងក្រោមនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​