Jquery disable right click, cut, copy and paste example - ItSolutionstuff.com

អតីតពិធីករដ៏ល្បីឈ្មោះឈរជើងនៅស្ថានីយន៍ទូរទស្សន៍ល្បីៗជាច្រើន លោក ភោ សុផានិតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអតីតពិធីករដ៏ល្បីឈ្មោះ លោក ភោ សុផានិត ដែលបានឈរជើងនៅស្ថានីយន៍ទូរទស្សន៍ល្បីៗជាច្រើននាពេលកន្លងមក។បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈជាពិធីករអស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះលោក ភោ សុផានិត បែរជាត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយចោទប្រកាន់ពីបទ “មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលបានជួញដូរបាន”។ក្នុងលិខិតដីកាបង្គាប់អោយនាំខ្លួនមានខ្លឹមសារដូចតទៅ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ ដីកាបង្គាប់ឱ្យនាំខ្លួន សាលាដំបូងរាជធានីភ្នំពេញ យើង វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។បានឃើញ មាត្រា ១៨៩ និងមាត្រាបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ -បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៤៦៧០ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ ៣៥៨៩ អ.យ.ក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលចោទប្រកាន់លើឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ ៤៤ឆ្នាំ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ លេខ២៦ និង២៧ ផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពីបទៈ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិ មាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ -បានឃើញ ដីកាបង្គាប់ឱ្យចូលខ្លួន (លើកទី១) លេខៈ ៤៧០ “ឃ១” ព្រ.ទ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានឃើញដីកាបង្គាប់ឱ្យចូលខ្លួន (លើកទី២) លេខ ៥២៥ “ឃ១” ព្រ.ទ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ។ យល់ឃើញថា តាមដីកាបង្គាប់ឱ្យចូលខ្លួន (លើកទី១) លេខៈ ៤៧០ “ឃ១” ព្រ.ទ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ។ -តាមដីកាបង្គាប់ឱ្យចូលខ្លួន (លើកទី២) លេខ ៥២៥ “ឃ១” ព្រ.ទ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់ សាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទពុំបានមកបង្ហាញខ្លួននៅចំពោះមុខតុលាការទាល់តែសោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុដូច្នេះ តុលាការគប្បីនាំខ្លួនជនត្រូវចោទឈ្មោះ ភោ សុផានិត មកបង្ហាញខ្លួននៅចំពោះមុខតុលាការ ។ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញគប្បីសម្រេចនាំខ្លួនឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ ៤៤ឆ្នាំ សញ្ជាតិខ្មែរ មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺកាពិត ។ ហេតុដូច្នេះសម្រេច ១-ឱ្យនាំខ្លួនឈ្មោះ ភោ សុផានិត ភេទប្រុស អាយុ ៤៤ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអត្តសញ្ញាណខាង លើនេះ ។ ២-បង្គាប់មកកងកម្លាំងសាធារណៈឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​