Jquery disable right click, cut, copy and paste example - ItSolutionstuff.com

រយៈពេល២៣ឆ្នាំកន្លងមកនេះ លោកព្រាប សុវត្ថិមិនដែលនិពន្ធទំនុកច្រៀងនឹងMelodyបទចម្រៀងនោះទេ នេះជាលើកទីមួយហើយដែលយើងបានឃើញកំពូលតារាចម្រៀងព្រាប សុវត្ថិនិពន្ធMelodyបទចម្រៀងដោយខ្លួនឯង ហើយបទចម្រៀងពោរពេញទៅដោយអត្ថន័យទៀត(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីការចូលច្រៀងក្នុងវិស័យសិល្បៈ គ្មាននរណាឈរជើងលើវិស័យនេះបានយូរអង្វែងជាងលោកពូ ព្រាប សុវត្ថិនោះទេនាពេលបច្ចុប្បន្ន។ បើគិតមកដល់ពេលនេះលោកពូ ព្រាប សុវត្ថិបានបោះជំហ៊ានឈានជើងចូលច្រៀងនៅក្នុងសិល្បៈមានរយៈពេលប្រមាណជា២៣ឆ្នាំកន្លងមកហើយ។ចំណែកឯកេរ្តិ៍ឈ្មោះរបស់លោកវិញ បើគិតមកដល់ពេលនេះនៅតែល្បីរន្ទឺរដដែល មិនមែនដូចអ្នកចម្រៀងខ្លះល្បីមួយខ្យល់ក៏ស្ងាត់សូន្យ សូម្បីតែឈ្មោះក៏មហាជនលែងចាំដែរ និយាយអោយចំភ្លេចទាំងឈ្មោះ ភ្លេចទាំងរូប ភ្លេចទាំងសម្លេង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាលោកពូ ព្រាប សុវត្ថិល្បីយូរអង្វែងក៏ពិតមែន តែតាំងពីលោកប្រឡូកក្នុងវិស័យសិល្បៈមក យើងមិនដែលបានឃើញលោក ព្រាប សុវត្ថិនិពន្ធបទចម្រៀងឫក៏Melodyបទភ្លេងដោយខ្លួនឯងនោះទេ ដោយលោកតែងតែច្រៀងបទចម្រៀងដែលគេនិព​ន្ធស្រាប់ៗអោយលោកច្រៀងតែប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រហូតពេលលោកបានឈានជើង ចូលច្រៀងនៅក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត្រា របស់លោកឩកញ្ញ៉ា ចិត្តធម៌ ឡេង ណាវ៉ាត្រា ទើបយើងបានឃើញលោកពូ ព្រាប សុវត្ថិបង្ហាញស្នាដៃនិពន្ធMelodyបទភ្លេងដោយខ្លួនឯងជាលើកដំបូង។ដោយបទចម្រៀងដែលលោក ពូ ព្រាប សុវត្ថិនិពន្ធMelodyបទភ្លេងដោយខ្លួនឯងនេះមានចំណង់ជើងថា ទុក្ខធំស្ទួនគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថាបទចម្រៀងទុក្ខធំស្ទួនគ្នានេះនិពន្ធទំនុកច្រៀងដោយលោកស៊ីម ស៊ូយុង ហើយនិពន្ធបទភ្លេងដោយ ប្រុសម៉ៅ។ចំណែកឯការនិពន្ធMelodyគឹដោយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិខ្លួនឯងផ្ទាល់តែម្ដង។សម្រាប់ការនិពន្ធបទភ្លេងនឹងMelodyខុសគ្នាត្រង់ណាទាល់តែអ្នកចេះភាសាភ្លេងបានយល់ច្បាស់ត្រង់ចំណុចនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងខ្ញុំមិនមែនជាអ្នកភ្លេងដូច្នេះយើងខ្ញុំមិនអាចបកស្រាយបាននោះទេ។តែបើតាមដឹងខ្លះៗការនិពន្ធបទភ្លេងនឹងនិពន្ធMelody ប្រៀបដូចជាយើងស្លសម្លអញ្ចឹងដែរ យើងស្លសម្លរួចហើយ តែសម្លនោះនៅខ្វះគ្រឿង ខ្វះជាតិឆ្ងាញ់ ដូច្នេះត្រូវការកែកុនថែមMelody ដើម្បីអោយសម្លដែលកំពុងតែស្លនោះមានរស់ជាតិគ្រប់គ្រឿងឈ្ងុយឆ្ងាញ់ ហូបហើយចូលពេញបេះដូងរបស់អ្នកហូប។បើការប្រៀបធៀបនេះមានការខុសទាស់ត្រង់ណាសុំអភ័យទោសទុកជាមុនពីព្រោះយើងខ្ញុំអ្នកសរសេរអត្ថបទនេះមិនចេះភាសាភ្លេងទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​