Jquery disable right click, cut, copy and paste example - ItSolutionstuff.com

កាន់តែវីវរហើយពេលនេះ លោកជំទាវ ហ៊ុន សុីណាត​ សូមឲ្យសមត្ថកិច្ចចាត់វិធានការលើអ្នកនាង LOVE RIYA ដោយសារតែ…

ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកប្រហែលជាបានជ្រាបហើយនៅពត៌មានទាក់ទងនឹងអ្នកនាង Love Riya ល្បីកក្រើកលើបណ្ដាញសង្គមហ្វេបុកទាក់ទងនឹងរឿងចោរលួចទូដែក។ដោយអ្នកនាង Love Riyaបានឡាយវីដេអូថានៅក្នុងទូដែកនោះមានលុយរហូតទៅដល់៣០ម៉ឺនដុល្លាឯណោះ។រំលងបានប្រហែលជាមួយថ្ងៃទើបទំព័រហ្វេបុករបស់ស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់ពត៌មានថា កើតហេតុថ្ងៃទី០២.០៨.២០២០វេលាម៉ោង១១.០០នាទីនៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ***ជនរងគ្រោះ០១នាក់៖ -ឈ្មោះសេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកេីតហេតុខាងលេី មុខរបរ លក់ឡេ។ ***ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ***សម្ភារបាត់បង់៖ -ទូរដែកតូច ទទេ(គ្មានលុយ) ចំនួន ០១ ***វត្ថុតាងចាប់យក៖ គ្មាន ***សភាពនៃរឿងហេតុ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០.០០នាទី ជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះទៅលេងខេត្តកំពតដោយបានបិទបារ៉ែតភ្លេីង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ទី១វិញ បានបិទទ្វារតែភ្លេចចាក់សោរ រួចហេីយ បានធ្វេីដំណេីរចេញពីផ្ទះទាំង អស់គ្នាទៅ។ លុះដល់ថ្ងៃទី២ ខែឆ្នាំដដែលវេលាម៉ោង១១ថ្ងៃត្រង់ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញទេីបដឹងថាមានចោរឡេីងចូលលួចទូរដែកតូច គ្មានដាក់លុយអស់១ចំណែកឯទូរដែកធំត្រូវបានចោរលេីកមកដាក់នៅសំយ៉ាប ខាងមុខ ក្រៅពីនេះពុំមានបាត់បង់ អ្វីទៀតឡេីយ ទេីបរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះពិនិត្យកន្លែងកេីតហេតុ និងជួយស្រាជ្រាវរកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់។ ទន្ទឹមនឹងនេះដែរ លោកជំទាវ ហ៊ុន សុីណាត ក៏បានស៊េរចែករំលែក នូវព័ត៍មានមួយនេះ និងបានមានប្រសាសន៍ថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“នាងនេះបំពុលសង្គម ធ្វើអោយគេឯងខ្វល់តែរឿងគាត់រហូតអញ្ចឹង សូមសមត្ថកិច្ចចាត់វិធានការលើនាងនេះម្ដងមើល ពីព្រោះខ្ញុំដើរមានអ្នកជេរសមត្ថកិច្ចខេត្តកណ្ដាលថារបបចោរលួចរបស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយព័ត៌មានមិនពិតនាំឲ្យមហាជនមានការយល់ច្រលំលើសមត្ថកិច្ចថាអសមត្ថភាពការពារសន្តិសុខជូនរាស្ត្រមិនបាន”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទស្សនាវីដេអូ៖
ចុចលើប្រអប់ហ្វេបុកខាងក្រោមដើម្បីចែករំលែក
FACEBOOK