Jquery disable right click, cut, copy and paste example - ItSolutionstuff.com

ជួញទុក្ខដាក់ខ្លួនហើយអ្នកនាង Love Riya ដោយស្នងការនគរបាលខេត្តកណ្តាលព្រមានចំពោះការលើកឡើងរបស់អ្នកនាង Love Riyaថាបាត់លុយ ៣០មុឺនដុល្លារ ជាការបំភ្លើសការពិត ប៉ុន្តែបើបន្តធ្វើអ្វីមិនមានហេតុផល លោកនឹងចាត់ការបន្តតាមច្បាប់

តាមរយៈទំព័រហ្វេបុកផ្លូវការរបស់ស្នងការនគរបាលខេត្តកណ្តាលបានបង្ហោះពត៌មានដូចតទៅនេះ កើតហេតុថ្ងៃទី០២.០៨.២០២០វេលាម៉ោង១១.០០នាទីនៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ***ជនរងគ្រោះ០១នាក់៖ -ឈ្មោះសេង ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ ទីលំនៅកន្លែងកេីតហេតុខាងលេី មុខរបរ លក់ឡេ។ ***ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ***សម្ភារបាត់បង់៖ -ទូរដែកតូច ទទេ(គ្មានលុយ) ចំនួន ០១ ***វត្ថុតាងចាប់យក៖ គ្មាន ***សភាពនៃរឿងហេតុ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០.០០នាទី ជនរងគ្រោះនិងក្រុមគ្រួសារព្រមទាំងបុគ្គលិកលក់ឡេទាំងអស់បានចាកចេញពីផ្ទះទៅលេងខេត្តកំពតដោយបានបិទបារ៉ែតភ្លេីង បិទទ្វារបង្អួចផ្ទះជាន់ក្រោមទាំងអស់ ចំណែកជាន់ទី១វិញ បានបិទទ្វារតែភ្លេចចាក់សោរ រួចហេីយ បានធ្វេីដំណេីរចេញពីផ្ទះទាំង អស់គ្នាទៅ។ លុះដល់ថ្ងៃទី២ ខែឆ្នាំដដែលវេលាម៉ោង១១ថ្ងៃត្រង់ពេលជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញទេីបដឹងថាមានចោរឡេីងចូលលួចទូរដែកតូច គ្មានដាក់លុយអស់១ចំណែកឯទូរដែកធំត្រូវបានចោរលេីកមកដាក់នៅសំយ៉ាប ខាងមុខ ក្រៅពីនេះពុំមានបាត់បង់ អ្វីទៀតឡេីយ ទេីបរាយការណ៍ជូនសមត្ថកិច្ចដេីម្បីចុះពិនិត្យកន្លែងកេីតហេតុ និងជួយស្រាជ្រាវរកមុខសញ្ញាយកផ្តន្ទាទោសតាមច្បាប់។ បើតាមការរៀបរាប់របស់អ្នកនាង Love Riyaបានអោយដឹងថា “ចោរមក លួចទូដែក របស់អ្នកនាង ជិះសុទ្ធតែឡាន ហើយវា វាយក្រោយ ផ្ទះដើម្បីចូ លទៅ លួចលុយរប ស់អ្នក នាង”អ្នកនាង បានបន្ថែម ទៀតថា “លុយនៅក្នុងទូដែក តូច របស់អ្នក នាង មានចំនួន ៣០ម៉ឺនដុល្លារ ដែល ចោរលួច យកទៅបាត់ តែសំ ណាង ល្អ នៅទូដែកធំមួយទៀត “ ។ ពាក់ព័ន្ធករណីនេះ លោកឧត្តមសេ នីយ៍ ឈឿន សុចិត្ត ស្នងកា រនគរបាលខេត្តកណ្តាល បានប្រាប់សារពត៌មានក្នុងស្រុកមួយតាមរយៈទូរស័ព្ទ នៅព្រលប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ថា៖ ក្នុងរឿង នេះលោក បានឱ្យមន្ត្រីចុះទៅដល់កន្លែងកើតហេ តុ ប្រមូលវត្ថុតាង ស្តាប់ចម្លើយ ម្ចាស់ទីតាំង ហើយពិនិត្យពិតប្រាកដ មិនមា នលុ យដែលត្រូវបាត់ ខណៈលុយ ក្នុងទូដែក អត់មាន១រៀល។ លោកបន្តថា៖ ការ Live របស់ Love Riya លើកឡើងថាបាត់លុយ ៣០មុឺនដុល្លារ ជាការបំភ្លើសការពិត ប៉ុន្តែបើបន្តធ្វើអ្វីមិនមានហេតុផល លោកនឹងចាត់ការបន្តតាមច្បាប់ ៕
ចុចលើប្រអប់ហ្វេបុកខាងក្រោមដើម្បីចែករំលែក
FACEBOOK