Jquery disable right click, cut, copy and paste example - ItSolutionstuff.com

ក្រោយពេលឃើញរូបថតប៉ុន្មានសន្លឹកនេះ របស់លោកបង ដេវីត ស្រាប់តែមហាជនមួយចំនួននាំគ្នាCommentថា…

ជឿជាក់ថាពុកម៉ែបងប្អូននឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកប្រហែលជាបានជ្រាបហើយនៅពត៌មានប៉ុន្មានថ្ងៃនេះទាក់ទងនឹងការសាងភ្នួសរបស់នេន ដេវីត។ក្រោយពេលឃើញនេន ដេវីតសាងភ្នួសក៏មានអ្នកលើកឡើងថា«ខ្ញុំ​គិត​ថា​ការ​បួស​របស់ ដេវីត​ គឺ​​​​​ជា​​រឿង​ប្រពៃ​បំផុត​​សម្រាប់​គ្រួសារ​គាត់ ព្រោះ​គាត់​​បាន​បំពេញ​តួនាទី​ជា​កូន​កតញ្ញូ​ ជូន​ឪពុក​ម្តាយ​គាត់ ទោះបី ​១ ​ឆ្នាំ ឬ​​ ​២ ឆ្នាំ​​​ក្ដី ​ ហើយ​ក៏​មិន​ប្រាកដ​​ថា​ មនុស្ស​គ្រប់​គ្នា​​ ហ៊ាន​លះបង់​ការ​សប្បាយ​មក​បួស​​បាន​ដែរ ហើយ​អ្នក​ដែល​មិន​ពេញ​ចិត្ត ​គឺ​​អាច​​អូស​​​​​រំលង​ចោល​ទៅ ​តែ​ខ្ញុំ​ពេញ​ចិត្ត​ ព្រោះ​ខ្ញុំ​មិន​អាច​ធ្វើ​ដូច​លោក​ ដេវីត បាន​»។ ចំណែកឯនៅលើទំព័រហ្វេបុករបស់កញ្ញា ទេព បូព្រឹក្សក៏បានបង្ហោះសារដែរថា«ខ្ញុំគោរពព្រះពុទ្ធសាសនាចុះអ្នកវិញ?-ការលើកលែងឲ្យអ្នកដទៃ ដូចជាការលើកលែងឲ្យខ្លួនឯង-ការឲ្យសុខអ្នកដទៃ ដូចការឲ្យសុខលើខ្លួនឯង-សត្វដែលដល់នៅសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខ»។ រំលងបានប៉ុន្មានថ្ងៃស្រាប់តែថ្ងៃម្សិលមិញនេះទី០២ ខែសីហា ឆ្នាំ២០២០ កញ្ញា ទេព បូព្រឹក្សក៏បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់លោកបង ដេវីត ព្រមទាំងបានភ្ជាប់មកជាមួយសារយ៉ាងខ្លីថា«អរគុណប្អូនប្រុស (កូនសិស្សលោក)ដែលបានផ្ញើររូបលោកបងមកឲ្យខ្ញុំ»។ ពេលឃើញកញ្ញា ទេព បូព្រឹក្សបង្ហោះរូបថតរបស់លោកបង ដេវីត ស្រាប់តែមានមហាជនមួយចំនួនចូលទៅបញ្ចេញមតិថា«លោក បងដូចរាងមានសាច់, សង្ឃឹមលោកបងទទួលបានចិត្តដែលស្ងប់ ហើយឆាប់ វិលត្រលប់មកវិញ, មិនដែលគិតថាមានថ្ងៃនេះ រីករាយជ្រះថ្លាផង លោកប្អូន, នឹកលោកបងណាស់, មេីលទៅអារម្មណ៍លោកបង ស្ងប់ល្អណាស់, សក់លោកបងដុះលឿន»។មិនមែនមានត្រឹមតែCommentប៉ុណ្ណឹងទេ នៅមានច្រើនទៀត តែយើងខ្ញុំសូមលើកយកតែប៉ុណ្ណឹងមកបង្ហាញមហាជន។
ចុចលើប្រអប់ហ្វេបុកខាងក្រោមដើម្បីចែករំលែក
FACEBOOK