Wowពិតជាស្រស់ស្អាតខ្លាំងណាស់ ដូចទេពធីតាចុះពីឋានសួគ៌អញ្ជឹង អ្នកនាង Love Riyaខំរកលុយច្រើនឥឡូវនេះ បានចេញលំហែកាយ លេងម៉ាអស់ដៃម៉ង(មានរូបភាពច្រើន)

ជឿជាក់ថាមានប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់ស្គាល់អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះ អ្នកនាង Love Riyaហើយ នាងពិតជាមានភាពជោគជ័យខ្លាំងមែនទែននៅក្នុងមុខជំនួញរបស់នាង រហូតមានលទ្ធភាពអាចទិញរថយន្តសេរីទំនើប Roll royce ដែលមានតម្លៃរហូតទៅដល់៥០ម៉ឺនដុល្លាជាង ជិះ។អ្នកនាង Love Riyaមិនត្រឹមតែទិញរថយន្តសេរីទំនើបប៉ុណ្ណោះទេ នាងថែមទាំងជួលអង្គរក្សការពារ ព្រមទាំងទិញផ្ទះវីឡាផងដែរ។

បើងាកទៅមើលជីវិតឯកជនរបស់អ្នកនាង Love Riyaគឺមានភាពរកាំរកូសបន្តិចបន្តួច ហើយអ្នកនាង Love Riyaបានលែងលះគ្នាជាមួយនឹងស្វាមីរបស់នាង កាលពីពេលថ្មីៗកន្លងទៅនេះដោយសារតែរស់នៅមិនចុះសម្រុងគ្នា។ចំណែកកូនស្រីគឺអ្នកនាង Love Riyaជាអ្នកចិញ្ចឹម។

អ្នកនាង Love Riyaមិនសូវបានដើរលេងកំសាន្តប៉ុន្មាននោះទេដោយសារតែនាងរវល់ការរកស៊ីពេក។ទើបតែថ្ងៃម្សិលមិញនេះទី០១ ខែសីហា ឆ្នាំ២០២០ អ្នកនាង Love Riyaបានទៅដើរលំហែកាយដល់ខេត្តកំពត ជាមួយនឹងការស្លៀកពាក់ដ៏ស្រស់ស្អាត ឃើញហើយមិនសរសើរមិនបាននោះទេ។ពេលបានទៅដើរលេងហើយអ្នកនាង Love Riyaបានបង្ហោះសារថា«កំពតកំពូលដួងចិត្ត។ »ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តទស្សនារូបភាពដែលនៅខាងក្រោមនេះ៖