យល់យ៉ាងណាដែរ ឌីជេរវៀតណាមកញ្ញា Vo Thi Ngoc Ngan ព្រលែងទាំងល្វែងលើនឹងល្វែងក្រោម ផ្ទុះកក្រើកលើបណ្ដាញសង្គមហ្វេបុក រហូតអាជ្ញាធរចាត់វិធានការនឹងពិន័យជាប្រាក់រហូតទៅដល់…(មានវីដេអូ)

កាលពីល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០នាពេលកន្លងទៅ នៅលើបណ្តាញសង្គមហ្វេបុក បានផ្ទុះការចែកចាយនឹងស៊ែរបន្តគ្នានៅ រូបថតនិងឈុតវីដេអូខ្លីៗរបស់ឌីជេរ Ngan 98 (មានឈ្មោះពិត Vo Thi Ngoc Ngan) ដោយឈុតវីដេអូនេះDJ Ngan 98 បានបញ្ចេញភាពសិចស៊ីហួសព្រំដែន ស្ទើរតែលេចតំបន់ពិសេសកណ្ដាលវាទៅហើយ។គួរបញ្ជាក់ថាឈុតវីដេអូដែលអ្នកប្រើប្រាស់បណ្ដញសង្គមហ្វេបុកនាំគ្នាចែករំលែកនេះស្ថិតនៅក្នុងក្លឹបមួយកន្លែងនៃទីក្រុងហាណូយ។

ការស្លៀកឈុតដែលហួសព្រំដែនរបស់កញ្ញា Ngan 98 ធ្វើអោយមហាជនរិះគន់យ៉ាងខ្លាំង ពិតជាគួរអោយស្អប់មែនទែន ដែលខ្លួននាងជាស្រីបែរជាបញ្ចេញរបស់ដែលមិនគួរបញ្ចេញអោយគេឃើញលើគោកបែបនេះទៅវិញ។ឌីជេរ Ngan 98 មិនត្រឹមតែស្លៀកឈុតបញ្ចេញតំបន់សំខាន់រាំនៅកន្លែងចាក់ភ្លេងនោះទេ នាងថែមទាំងបានទៅរាំនៅអាងហែលទឹកតូចមួយនៅបរិវេណបារនិងរាំបែបស្រើបស្រាលថែមទៀតផង។

ការស្លៀកពាក់ឈុតហួសព្រំដែននេះធ្វើអោយមហាជនមានប្រតិកម្មយ៉ាងខ្លាំង។មនុស្សជាច្រើនគិតថាសម្លៀកបំពាក់របស់នាងគឺបង្ហាញខ្លាំងពេកដែលពិបាកនឹងទទួលយក នៅកន្លែងកម្សាន្ត ដែលមិនសាកសមនឹងប្រពៃណីនិងទំនៀមទម្លាប់របស់វៀតណាមដែលជះឥទ្ធិពលអវិជ្ជមានដល់យុវវ័យ។ មានមតិជាច្រើនលើកឡើងផងដែរថាអាជ្ញាធរដែលពាក់ព័ន្ធត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ។

ចំពោះករណីខាងលើ លោក To Van Dong នាយកដ្ឋានវប្បធម៌ និងកីឡានៅទីក្រុងហាណូយបានមានប្រសាសន៍ថា ការបញ្ចេញភាពសិចស៊ីហួសព្រំដែនរបស់កញ្ញា Ngan 98 តម្រូវឲ្យផ្អាកអាជីពរយៈពេល ៤ខែ និងពិន័យជាប្រាក់ ៤០លានដុង ស្មើប្រមាណ ១ ៧៣៩ដុល្លារ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនាវីដេអូ៖