សរសើរទឹកចិត្តរបស់លោកស្រី ទ្រីដាណាណាស់ ស្ងាត់ៗគាត់បាននាំយកថវិការយ៉ាងច្រើនទៅអោយមន្ទីរពេទ្យ​គន្ធបុប្ផាដែលមានចំនួនរហូតទៅដល់…

លោកស្រី ទ្រីដាណាដែលជាថៅកែលក់ពេជ្រនឹងម្ចាស់ប្រេន គ្រឿងសំអាងNNP បានបង្ហោះពត៌មាននៅលើទំព័រហ្វេបុករបស់លោកស្រីនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ថាថ្ងៃស្អែកនេះលោកស្រីនាំយកថវិការយ៉ាងច្រើនទៅអោយមន្ទីរពេទ្យ​គន្ធបុប្ផាទី៣ នៅខេត្ត សៀមរាប។ក្នុងនោះលោក ស្រី ទ្រីដាណាបាលើកឡើងយ៉ាងដូច្នេះថា«ស្អែកនេះ នាងខ្ញុំនឹងប្រគល់ថវិកា ៣ម៉ឺនដុល្លារ ជូនដល់​ពេទ្យ​គន្ធបុប្ផាទី៣ នៅសៀមរាប

សង្ឃឹមថាអាច រួមចំណែកជួយដល់ក្មេងៗ នៅទីនោះ។ ខ្ញុំមិនដឹងថាមានក្មេងប៉ុន្មាននាក់ ធ្លាប់ឆ្លងកាត់ពេទ្យគន្ធបុប្ផាទេ គ្រាន់តែដឹងថា ឪពុកម្ដាយគ្រប់រូប ពេលកូនឈឺ ដឹងតែនឹកឃើញគន្ធបុប្ផាហើយ ។

ខ្ញុំទៅ សៀមរាបប៉ុន្មានដង ឆ្លងកាត់ពេទ្យ ឃើញគេពរកូនចូលពេទ្យ ក៏ស្រណោះខ្លាំង ទឹកចិត្តជាម្ដាយ ជាឪពុក ទឹកប្រាក់ប៉ុណ្ណឹងមិនច្រើនទេ តែសង្ឃឹមថាអាចរួមចំណែកខ្លះ តាមលទ្ធភាពដែលមាន។ មិនសន្យាថានឹងជួយគ្រប់គ្នាទេ តែនឹងព្យាយាមចែករំលែកជានិច្ច តាមអ្វីដែលខ្ញុំមាន”៕»