Jquery disable right click, cut, copy and paste example - ItSolutionstuff.com

ពោតអ្វីមានសក់ចម្លែកម្លេះ ដុះមកក្រងសក់ខ្លួនឯងនឹងមានកន្ទុយស្លឹក៩ ដោយឃើញប្លែកបែបនេះទើប ស្វាមី សួស វីសា លោក ថម មីបានថតយកមកបង្ហោះនឹងអោយបងប្អូនជួយស៊ែរ ដែលទីតាំងស្ថិតនៅ…

មានប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ហើយលោក ថម មីដែលជាស្វាមីរបស់តារាចម្រៀង សួស វីហ្សានៅក្នុងផលិតកម្មហង្សមាស។ក្រោយពេលរៀបការរួចហើយពួកគេទាំងពីរនាក់តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដោយថតរូបភាពស្វីតៗ បង្ហោះទៅក្នុងបណ្ដាញសង្គមហ្វេបុកនឹងបណ្ដាញអ៊ីនស្ដាក្រាម។តែនៅថ្ងៃនេះផងដែរលោក ថម មីមិនបានបង្ហោះរូបថតនឹងវីដេអូស្វីតៗជាមួយភរិយាគាត់ទៀតនោះទេ។ តែគាត់បានផុសរូបថតនឹងវីដេអូអំពីរឿងចម្លែកមួយដែលគាត់បានជួបផ្ទាល់គឺដើមពោតមានដុះសក់ក្រង នឹងកន្ទុយស្លឹក៩។ដូច្នេះដើម្បីអោយកាន់តែជ្រាបច្បាស់សូមប្រិយមិត្តអានសាររបស់លោកថម មីនៅខាងក្រោមនេះ៖ «សូមជួយស៊ែរ វីដេអូនេះផងបងប្អូន ដើម្បីចែករំលែករឿង ដ៏អស្ចារ្យនេះ ព្រោះតាំងពីកើតមក ខ្ញុំមិនដែលជួបរឿងចម្លែកបែបហ្នឹងទេ។ បងប្អូនជួយស៊ែរបានបុណ្យកើតមានដល់បងប្អូន បើមិនជឿ កុំប្រមាថ មានដើមពោតមួយដើម ដុះចេះសក់ក្រង និងកន្ទុយស្លឹក៩ នៅខេត្តស្វាយរៀង ភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។» ទស្សនាវីដេអូ៖