ញោមស្រីរបស់នេន ជីដេវីត ជ្រះថ្លាចិត្តណាស់ ពេលដែលបានឃើញកូនសាងផ្នួស នឹងបានបង្ហោះសារដ៏មានអត្ថន័យនឹងផ្ដាំផ្ញើរទៅមនុស្សមួយចំនួនថា…

កាលពីថ្ងៃម្សិលមិញនេះទី២៥ ខែកក្កដា ឆ្នាំ២០២០ ញោមស្រីរបស់ នេន ជីដេវីតដែលមានគណនីហ្វេបុកឈ្មោះ Chan Sokcheaបានធ្វើការបង្ហោះសារដោយរៀបរាប់ថា«កុដដែលសាមណេលោកកូនគង់នៅដើម្បីប្រតិបត្តិ​ធម៌រំងាប់អោយស្ងប់សុខផ្លូវចិត្ត,​គ្មានម៉ាស៊ីន​ត្រជាក់ទេ,ទីអារាម​អមពទ្ធ ដោយភ្នំនិងព្រៃព្រឹក្សាត្រជាក់ បរិសុទ្ធ​ណាស់,​។ មើលព្រះភ័ក្ត្រ​ចុះញញឹមស្រស់ណាស់,​របាយការណ៍​ពីកូនពៅស្រីថា

ឆាន់ចង្ហាន់បានច្រើនទៀត មិនចូលចិត្ត​ត្រី,​តែ​ឥឡូវ​ឆាន់ត្រីបាន,,​មិនចូលចិត្ត​បន្លែ​ឥឡូវ​ឆាន់បន្លែបាន។ ថាមើលតើសុខឬមិនសុខ,​មិនមែនលះបង់ដើម្បីយកល្បីទេ, សាមណេ​ក្មេងខ្ចីអាចលះបង់បាន,,​សរសៃ​សក់ខ្មៅ,​ទ្រព្យ​សម្បត្តិ,​មនោសញ្ចេតនា,​ដើម្បី​ស្វែងរកព្រះធម៌​ អោយចិត្តស្ងប់,​យល់ដឹងពីពុទ្ធ​ឨវាទ របស់តថាគត,​លះចិត្តស្គាល់បុណ្យបាបបានប្រពៃហួស។

​ខុសពីមនុស្សខ្លះសក់ពីពណ៌.. ធម៌មិនគិតយល់.. ចេះតែដុតភ្លើងបំផ្លាញទឹកចិត្តក្មេងទាំងដែលមិនមែនជារឿងនៃខ្លួនឯង,យល់ដល់ព្រះសូមរស់នៅរៀងៗខ្លួនទៅក៏ល្អហើយ,​សំរាកទៅ,សូមអោយដឹងផងច្បាប់មនុស្សនិងច្បាប់កម្មមិនដូចគ្នាទេ,អ្នកចង់ដុតបំផ្លាញគេ.. គេមិនក្តៅ.. ភ្លើងកំដៅនិងវិលទៅរកអ្នកវិញមិនខាន,,​បាបកម្មណាស់,​ក្រែងកាន់ព្រះពុទ្ធសាសនាដែរមិនចឹង។

ពពួក​អមនុស្ស​មួយចំនួនតូចក៏ដូចគ្នា,,​មានបុណ្យបានកើតជាមនុស្សហើយតែខួរក្បាលតូច,,​ចិត្ត​ចង្អៀត,​អំពើល្អ​ពាក្យសំដី​ល្អ,​មិនចេះ​និយាយទេ,,​ចក្ខុ​ទៀតសោតក៏មើលឃើញហើយតែហេតុអីមិនបញ្ជូនរូបភាពទៅខួរក្បាលនិងអោយហៀរទៅបេះដូងខ្លះទៅក្រែងយល់ដឹងបានខ្លះ,,។សូមអោយលោកកូនរស់ក្នុងព្រះធម៌ដែលលោកកូនប្រាថ្នាសំរេចមគ្គផល​បានជាទីក្សេមក្សាននៃចិត្ត ។ នឹក អាណិត,ស្រឡាញ់​ ពេញបេះដូង​ “។»