អត់ទាន់ចប់នៅឡើយទេ ពេលនេះបងស្រីបង្កើតរបស់លោក ស្រី ទ្រីដាណាចេញមកព្រលះសារជាថ្មីម្ដងទៀតហើយ ម្ដងនេះនិយាយញាក់សាច់តែម្ដង(មានវីដេអូ)

ភ្នំពេញ ៖ គួរបញ្ចាក់ថា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា​ត្រេង​ឌី​ង កាលពីពេលថ្មីៗនេះ បានធ្វើការ​ប្រកាស​ជា​ផ្លូវការ​ទុក​រយៈពេល​២០​ថ្ងៃ​ចំពោះ​អ្នកលក់​ឬ​អ្នក​ក្លែង ប ន្លំ​ណា​ទាំងអស់​ត្រូវ​បញ្ឈប់​ការដាក់​លក់​ផលិតផល​MNK​ជាបន្ទាន់​។ប្រសិនបើ​នៅ​បន្ត​ក្រោយ​២០​ថ្ងៃនេះ​ទៀត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រុមហ៊ុន ដា​ណា ទ្រី នោះ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បា ប់​។ក្នុង​សេចក្តីប្រកាស​នោះ​អ្នកស្រី ទ្រី ដា​ណា

បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​ម៉ាក M N k សូម​ធ្វើ​សេ​ច​ក្តី​ប្រកាស​ជា​សាធារណៈ​ឲ្យ​មហាជន​និង​អាជីវករ​ដែល​កំពុងតែ​ធ្វើការ​លក់​នៅ​ប្រេន M N Kនេះ​សូម​ធ្វើការ​ឃ្លា​អី​វ៉ាន់​ឬ​ម៉ាក​ដែលមាន​ឈ្មោះថា M N K ចេញពី​ស្តុក​ឬ​នាង​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​លក់​និង​ចរាច រណ៍​ម៉ាក​នេះ​នៅលើ​ទីផ្សារ​បាន​បន្តទៀត​ទេ​។ ដោយ​សំអាង​ខ្ញុំ​ជា​ម្ចាស់​ម៉ាក M N K នេះ​យ៉ាងពិត​ប្រាកដ​។​

“​ខ្ញុំ​ទុក​រយៈពេល​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់​ដែលមាន​លក់​នៅ​ម៉ាក M N K នេះ​រយៈពេល ២០​ថ្ងៃ​ឲ្យ​ឃ្លា​ចេញពី​តូប​ឬ​ពី​ហាង​ឬ​Store​ចេញ​ឲ្យ​អស់​។បើ​ពុំ​ដូច្នេះ​ទេ​នាង​ខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បា ប់​និង​ចុះ​ចា ប់​បុគ្គល​ឬ​អាជីវករ​ណាមួយ​ដែល​ធ្វើការ​ចរាចរណ៍​ម៉ាក​នេះ​នៅលើ​ទីផ្សារ​ជា​សាធារណៈ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​នាង​ខ្ញុំ​បន្តទៀត​ចាប់ពី​ថ្ងៃនេះ​(​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០)

​រហូតដល់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០​។សេចក្តីជូនដំណឹង​នេះ​មាន​ប្រសិទ្ធភាព ចាប់​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​” នេះ​សារលិខិត​ផ្លូវ​របស់​អ្នកស្រី ទ្រី ដា​ណា​៕​ជាមួយនឹងបងស្រីរបស់លោកស្រី គឺអ្នកនាង ទ្រី សុផា និត កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ អ្នកស្រីទ្រី ដាណាបានធ្វើការឡាយវីដេអូ បកស្រាយរឿងបងស្រីបង្កើតចោទប្រកាន់ថាខ្លួនលួចប្រេន

និងតាមធ្វើបាប ឈ្នានីស ទាំងដែលកំពុងសរសៃខ្ចី។ក្រោយមានការចោទប្រកាន់បែបនេះ អ្នកស្រីទ្រី ដាណា មិននៅស្ងៀមនោះឡើយ ក៏បានចេញវីដេអូធ្វើការបកស្រាយវិញផងដែរថាបងខ្លួនមិនចេះរកស៊ីអីទេ ខ្លួនជាអ្នកបង្ហាត់បង្រៀនគ្រប់បែបយ៉ាង កុំឲ្យខាងប្ដីមើលងាយ ហើយប្រេននោះទៀតសោត ដោយសារខ្លួនខ្លាតមានគេចុះបញ្ចីមុនទើបខ្លួនទៅចុះបញ្ជី

ស្របពេល ដែលបងខ្លួនអត់មានលទ្ធភាពផងនោះ។ បើចង់បានវិញត្រូវចំណាយលុយឲ្យមកខ្លួនថ្លៃចុះបញ្ជី រត់ការគ្រប់បែបយ៉ាងទាំងអស់។បន្ទាប់អ្នកស្រីទ្រី ដាណា ធ្វើការបកស្រាយរំលងបានប៉ុន្មានថ្ងៃនោះ នៅពេលនេះ ស្រាប់តែអ្នកនាងទ្រី សុផានិត ត្រូវជាបងបាននិងកំពុងធ្វើការឡាយវីដេអូបកស្រាយផងដែរ ដើម្បីឲ្យបងប្អូនមានចំនួនបានយល់ពីដំណើរដើមទង អ្វីដែលខ្លួនថាជាការសម្ដែងនៅមុខមហាជនអ្វីដែលទ្រី ដាណា គំរាមតំណាងចែក ចាយរបស់ខ្លួន អ្វីដែលទ្រី ដាណា លួចប្រេនរបស់ខ្លួន។

ទស្សនាវីដេអូ៖