ធ្លាប់តែលឺសម្លេងដូចសារិការបស់ជនឆបោកតាមវីង ត្រូវរង្វាន់នេះត្រូវរង្វាន់នោះ ឥលូវជាប់ជុចបាត់ មុខសង្ហាដែរតើស

​ភ្នំពេញ​៖​ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២០​ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ឆបោក​ និង​លួច​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​វី​ង​ចំនួន​៣​នាក់​ ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​ដក​ប្រាក់​របស់​ជន​រង​គ្រោះ​បានជា​ច្រើន​។​ ​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ ប៊ុត​ បញ្ញា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​

ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ (​មេ​ក្លោ​ង​),​ ទី​២-​ឈ្មោះ​ យន្ត​ ពិភព​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ (​អ្នក​ដក​លុយ​),​ ទី​៣-​ឈ្មោះ​ យស់​ ពិ​ទូ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​លេខ​២០០៩​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ (​អ្នក​ដក​លុយ​)​។​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​

ជនសង្ស័យ​បាន​សារភាព​ថា​ ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​ និង​លួច​ប្រាក់​តាម​ប្រព័ន្ធ​វី​ង​ប្រាកដ​មែន​ ដោយ​ប្រើ​វិធី​លួច​យក​លេខ​កូដ​សម្ងាត់​ពី​អតិថិជន​ តាម​រយៈ​ បណ្តាញ​សង្គម​ដោយ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក​ អ្នកលក់​អន​ទ្បា​ញ​ ហើយ​បាន​ទូរស័ព្ទ​ទៅ​អតិថិជន​នោះ​ ដើម្បី​បាន​ទទួល​លេខ​កូដ​សម្ងាត់​វី​ង​ និង​វិធី​មួយទៀត​គឺ​ចូល​បន្លំ​ខ្លួន​ធ្វើ​ជា​អតិថិជន​ នៅ​តាម​ភ្នាក់ងារ​វេរ​លុយ​ លួច​ថត​លេខ​កូដ​សម្ងាត់​អតិថិជន​ផ្សេង​ទៀត​ដែល​កំពុង​តែ​វេ​លុយ​ ៕ប្រភព៖ស្នងការនគរបាលរាជធានីភ្នំពេញ