ឃើញសភាពក្មេងស្រីរងគ្រោះអាយុ០៤ឆ្នាំថេរអស់៦០ថ្នេរ លោកស្រី ទ្រីដាណាខ្លោចចិត្តយ៉ាងខ្លាំង ទើបគាត់ជូនថវិការក្មួយស្រីរហូតទៅដល់…(មានវីដេអូ)

បើនិយាយពីឈ្មោះរបស់លោកស្រី ទ្រីដាណានរណាក៏ស្គាល់ដែរនៅលើបណ្ដាញសង្គមហ្វេបុកពីព្រោះលោកស្រី ទ្រីដាណាគឺជាថៅកែពេជ្រដ៏ធំនៅស្រុកខ្មែរនឹងជាម្ចាស់Brand ផលិតផលគ្រឿងសំអាង NNP ម្យ៉ាងទៀតលោកស្រីគឺជាមនុស្សដែលមានចិត្តធម៌ ចិត្តសប្បុរស មេត្តា ករុណា ដល់ជនក្រីក្រ ហើយគាត់តែងតែជួយដល់អ្នកទាំងអស់នោះទៅតាមលទ្ធភាពដែលគាត់អាចជួយបាន។

សកម្មភាពទាំងអស់នេះហើយដែលធ្វើអោយលោកស្រី ទ្រីដាណាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ព្រមទាំងមានអ្នកគោរពស្រលាញ់លោកស្រីយ៉ាងច្រើន។

ដោយឡែកនៅថ្ងៃនេះផងដែរទី២៥ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ទ្រីដាណាបានធ្វើការបង្ហោះសារលើទំព័រហ្វេបុករបស់លោកស្រី ដោយរៀបរាប់ថា«អាណិតខ្លោចចិត្ត នៅក្មេងសោះ អាយុទើប៤ឆ្នាំ មកជួបរឿងអាក្រក់ ដេរឡើងអស់ 60ថ្នេរ។ ម្ដាយគាត់ថា គ្រោះថ្នាក់ចរាចរណ៍ជាមួយឡានដឹកទឹក តាំងពីថ្ងៃទី15 នៅកែប។ ឥឡូវ គាត់រវើរវាយច្រើន និយាយច្រើន រករឿងច្រើន ម្ដាយគាត់ថា

ពិបាកចិត្តណាស់។ សង្ឃឹមថា គាត់ឆាប់បានជាសះស្បើយ អាណិតណាស់ មុខស្អាតផង ខ្លាចតែមានស្នាម។ ខ្ញុំមានតែផ្ដល់កម្លាំងចិត្តដល់គាត់ ហើយបានជូនថវិកា 1000$ ទុកព្យាបាលបន្ត។ សួរគាត់ថា ចង់បានអីអត់ គាត់ថាចង់បានតុក្កតាលេង ត្រូវម៉ាច់ហ្មង ទិញទុកឱ្យគាត់ស្រាប់ ។»

ទស្សនាវីដេអូ៖