សំណាងមែនទែន ក្រោយពេលគូដណ្ដឹងសម្រាលកូនរួច លោកជុំ លីណូទទួលបានអំណោយផ្ទួនៗគ្នាតែម្ដង រហូតលោករំភើបហើយក៏បង្ហោះសារថា…

កាលពីពេលថ្មីៗកន្លងទៅនេះគូដណ្ដឹងរបស់លោកជុំ លីណូដែលភ្ជាប់ពាក្យជាមួយគ្នាហើយ តែមិនទាន់បានរៀបការ បានសម្រាលកូនមុនរៀបការ បានកូនCuteដ៏គួរអោយស្រលាញ់ម្នាក់។ការសម្រាលកូនរបស់អនាគតភរិយាលោក ជុំ លីណូគឺមិនមែនសម្រាលដោយធម្មជាតិនោះទេគឺសម្រាលដោយការវះកាត់ ដោយសារតែគូដណ្ដឹងរបស់លោកជុំ លីណូមានទឹកភ្លោះតិច ដូច្នេះទើបតម្រូវអោយវះកាត់ដើម្បីសម្រាល។

ក្រោយពេលគូដណ្ដឹងសម្រាលកូនរួចហើយលោក ជុំ លីណូទទួលបានអំណោយផ្ទួនៗគ្នា ដោយការរំភើបចិត្តទើបលោក ជុំ លីណូបានបង្ហោះសារថា«ខ្ញុំបាទ ជុំ លី​ណូ​និង​គ្រួសារ​សូម​ថ្លែងអំណរគុណ​ដល់​លោកជុំទាវ​បង ហុន ចាន់ថុល និង​ក្រុមគ្រួសារ​ជា​អនេក ដែល​គ្រាន់តែ​ដឹង​ថា​ ប្រពន្ធ​ខ្ញុំ​ឆ្លងទន្លេរ​ភ្លាម លោក​បាន​ផ្ញើ​ថវិកា​ចំនួន​៣០០​ដុល្លារ​ធ្វើអោយ​ខ្ញុំ

បាទ​ភ្ញាក់​ព្រឺ​ត​តែម្តង​។​ជាក់ស្តែង លោក ជុំ លី​ណូ បាន​បន្ថែមថា សូម​គោរព​ជូនពរ​លោកជុំទាវ​បង ហ៊ុន​ចាន់ថុល​និង​ក្រុម​គ្រសារ​បុត្រ​ធីតា​ប្រុស​-​ស្រី សូម​ជួបតែ​សេចក្តីសុខ​សេចក្ដីចម្រើន​សុខ​គ្រប់ពេលវេលា​។ ជាមួយគ្នានេះដែរ​លោក ជុំ លី​ណូ ប្រាប់​ឲ្យ​ដឹង​ទៀតថា ភរិយា​របស់លោក​បាន​សម្រាល​កូនស្រី​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល

​ថ្ងៃទី​១៣ ខែ កក្កដា ឆ្នាំ​២០២០ ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង​ក្បែរ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​។​យ៉ាងណាមិញ ​ចំពោះ​អំណោយ​ទី​២ លោក​ទទួលបាន​ពី​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត រួច​ក៏​បង្ហោះ​សារ​ថ្លែងអំណរគុណ​​កាលពី​ម្សិលមិញ​ថា «​ខ្ញុំបាទ​ជុំ លី​ណូ សូម​ថ្លែងអំណរគុណ បង ហ៊ុន ម៉ា​ណែ​ត និង​ក្រុមគ្រួសារ ដែលជា​និច្ចកាល​តែង យកចិត្តទុកដាក់​ពី​សុខទុក្ខ ក្នុង​ក្រុមគ្រួសារ​ខ្ញុំបាទ​។ ខ្ញុំបាទ​សូម​គរ​ព​ជូនពរ ឯកឧត្តម បង និង ក្រុមគ្រួសារ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន គ្រប់ពេលវេលា សូម​អរគុណ​!»៕​