គ្រាន់តែនេន ដេវីតបួសមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែកញ្ញា ទេព បូព្រឹក្សបង្ហោះសារបែបនេះ

ជឿជាក់ថាពុកម៉ែបងប្អូននឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកប្រហែលជាបានជ្រាបហើយនៅពត៌មានប៉ុន្មានថ្ងៃនេះទាក់ទងនឹងការសាងភ្នួសរបស់នេន ដេវីត។ក្រោយពេលឃើញនេន ដេវីតសាងភ្នួសក៏មានអ្នកលើកឡើងថា«ខ្ញុំ​គិត​ថា​ការ​បួស​របស់ ដេវីត​ គឺ​​​​​ជា​​រឿង​ប្រពៃ​បំផុត​​សម្រាប់​គ្រួសារ​គាត់ ព្រោះ​គាត់​​បាន​បំពេញ​តួនាទី​ជា​កូន​កតញ្ញូ​ ជូន​ឪពុក​ម្តាយ​គាត់ ទោះបី ​១ ​ឆ្នាំ ឬ​​ ​២ ឆ្នាំ​​​ក្ដី ​

ហើយ​ក៏​មិន​ប្រាកដ​​ថា​ មនុស្ស​គ្រប់​គ្នា​​ ហ៊ាន​លះបង់​ការ​សប្បាយ​មក​បួស​​បាន​ដែរ ហើយ​អ្នក​ដែល​មិន​ពេញ​ចិត្ត ​គឺ​​អាច​​អូស​​​​​រំលង​ចោល​ទៅ ​តែ​ខ្ញុំ​ពេញ​ចិត្ត​ ព្រោះ​ខ្ញុំ​មិន​អាច​ធ្វើ​ដូច​លោក​ ដេវីត បាន​»។

ចំណែកឯនៅលើទំព័រហ្វេបុករបស់កញ្ញា ទេព បូព្រឹក្សក៏បានបង្ហោះសារដែរថា«ខ្ញុំគោរពព្រះពុទ្ធសាសនាចុះអ្នកវិញ?-ការលើកលែងឲ្យអ្នកដទៃ ដូចជាការលើកលែងឲ្យខ្លួនឯង-ការឲ្យសុខអ្នកដទៃ ដូចការឲ្យសុខលើខ្លួនឯង-សត្វដែលដល់នៅសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខ»។