ក្តុកក្តួលណាស់ព្រះអើយ ក្រោយពេលឃើញកំណត់ហេតុប្រចាំថ្ងៃរបស់ Goo Hara មុន.ស្លា.ប់ ត្រូវបានលាតត្រដាង

ការយកចិត្តទុកដាក់របស់ JTBC បានបង្ហាញយ៉ាងស៊ីជម្រៅ ចំពោះហេតុការនៃការស្លាប់របស់ អតីតតារាស្រីល្បីឈ្មោះ Goo Hara រួមទាំងការតស៊ូ តាមផ្លូវច្បាប់រវាងគ្រួសារ និងម្ដាយបង្កើតរបស់នាង។ ថ្មីៗនេះ ពួកគេបានបង្ហាញអត្ថបទថ្មី លាតត្រដាងពីកំណត់ហេតុរបស់ Goo Hara ដែលបានសរសេរទុក នូវរឿងរ៉ាវខូចចិត្តទាំងប៉ុន្មាន កាលពីពេលដែលនាងនៅរស់។ កំណត់ហេតុប្រចាំថ្ងៃរបស់នាង បានបង្ហាញថា

នាងមានទុក្ខលំបាកជាច្រើននៅក្នុងគំនិត កាលពីឆ្នាំចុងក្រោយ ដែលនាងនៅរស់ និងខ្លះទៀតជាកត់ត្រា តាំងពីនាងនៅក្មេង។ Hara, វាមិនអីនោះទេ! វាមិនឈឺនោះទេ! វា​មិន​អី​ទេ! ពាក្យពេចន៍មួយចំនួនរបស់នាង បានបង្ហាញថា នាងហាក់ដូចជាមានគំនិតវិជ្ជមានច្រើន។ នាងព្យាយាមពិភាក្សា ស្វែងរកចំណាប់អារម្មណ៍ថ្មី លើមនុស្សម្នាក់ផ្សេងទៀត និងព្យាយាមគិត

ពីគម្រោងសម្រាប់អនាគត នៅពេលដែលនាង ទទួលបានភាពជោគជ័យ ជាមួយនឹងប្រាក់សន្សំជាច្រើន ក្នុងអាជីពរបស់នាង។ អ្វីដែលសំខាន់បំផុតនោះគឺ​ នាងបានសរសេរទុក នូវសារបង្ហាញពីការស្រលាញ់ខ្លួនឯង។ ប៉ុន្តែអ្នកខ្លះបានបង្ហាញថា វាជាសញ្ញានៃការឈឺចាប់របស់នាង ដែលកប់នៅសែនជ្រៅ។ ជារឿយៗ នាងបានសុំពរពីព្រះ សុំឲ្យព្រះអភ័យទោស

ឲ្យនាង ហើយមើលថែរក្សានាង។ នាងហាក់ដូចជា បានលួងលោមខ្លួនឯង តាមរយៈសាសនារបស់នាង នៅពេលដែលនាងប្រឈមមុខ នឹងការលំបាកជាច្រើន នៅក្នុងជីវិត។ Hara ក៏បានសរសេរនូវអ្វីដែលនាង យល់ចំពោះខ្លួនឯង។ នាងមានអារម្មណ៍ថា នាងជាមូលហេតុ ធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្ត។ នាងដឹងថា នាងមានចន្លោះប្រហោងមួយ

នៅក្នុងចិត្តតាំងពីយូរមកហើយ នោះគឺការរស់នៅ ដោយគ្មានម្តាយ។ ប៉ុន្តែនាងបានព្យាយាម ផ្តោតអារម្មណ៍បន្ថែមទៅលើ ការសប្បាយរីករាយនាថ្ងៃអនាគត។ ខ្ញុំនឹកម៉ាក់។ ខ្ញុំនឹក ហើយចង់មានអារម្មណ៍ជា ម៉ាក់។ ខ្ញុំតែងតែលេបវាមិនទុក នៅខាងក្នុង។ ខ្ញុំពិតជាអស់សង្ឃឹមជាងអ្នកណាទាំងអស់ ខ្ញុំចង់មានអារម្មណ៍បែបនោះ។ខ្ញុំគឺ…

ច្រើនជាងអ្នកណាទាំងអស់។ ឈឺចាប់ .. ទេខ្ញុំអាចទទួលបានឈឺចាប់។ ខ្ញុំគឺលើសពីសាកសម នឹងទទួលបានការឈឺចាប់។ នុងនោះដែរ គេសង្កេតឃើញថា ឃ្លាដែលសរសេរថា «វាមិនអីនោះទេ» ជាឃ្លាដែលត្រូវបានសរសេរច្រើនបំផុត នៅក្នុងកំណត់ហេតុរបស់នាង។ JTBC ក៏បានយកកំណត់ហេតុ ប្រចាំថ្ងៃរបស់ Hara ឲ្យទៅសាស្រ្តាចារ្យ

ផ្នែកចិត្តវិទ្យា នៅសាកលវិទ្យាល័យ ដើម្បីធ្វើការវិភាគ។ សាស្ត្រាចារ្យ Kim Tae Kyung បានកត់សម្គាល់ឃើញថា Hara តែងតែប្រើឃ្លាថា «វាមិនអីនោះទេ» ហាក់ដូចជា នាងព្យាយាមបញ្ចុះបញ្ចូលខ្លួនឯង។ វាពិតជាត្រឹមត្រូវ ប៉ុន្តែនៅពេលដែល គំនិតវិជ្ជមានទាំងនោះ វាមិនដំណើរការ វាធ្វើឲ្យនាងចាប់ផ្តើមភ័យខ្លាច។ តើការរស់នៅរបស់ខ្ញុំ

គួរឲ្យធុញទ្រាន់ណាស់មែនទេ?តើ​ខ្ញុំ​ជា​អ្នកណា? តើ​ខ្ញុំ​គួរ​ធ្វើអ្វី? ខ្ញុំឆ្ងល់ថាខ្ញុំជាអ្នកណា។ តើខ្ញុំត្រូវបានអនុញ្ញាតឲ្យទទួលបានក្ដីស្រលាញ់ទេ? តើខ្ញុំត្រូវការស្រលាញ់ទេ? នាងនៅឆ្ងាយពីក្តីស្រលាញ់ ប្រហែលជាផ្តើមពីការពិត ដែលថាម៉ាក់របស់នាង បានបោះបង់ចោល កាលពីក្មេង ហើយឪពុករបស់នាង ក៏មិនបាននៅចិញ្ចឹមនាង

ព្រោះតែរវល់រកលុយ ដើម្បីផ្គត់ផ្គង់ដល់នាង។ ហេតុអ្វីបានជាផ្តល់កំណើតឲ្យខ្ញុំ បើគង់តែធ្វើបែបហ្នឹងដដែល? ជិតមួយឆ្នាំហើយ ចាប់តាំងពី Goo Hara បានចាកចេញ ពីពិភពលោកមួយនេះ។ រឿងហេតុនៃអវត្តមានរបស់នាង នៅតែធ្វើឲ្យមនុស្សជាច្រើន ក្ដុកក្ដួលអារម្មណ៍។ បច្ចុប្បន្នឪពុក និងបងប្រុសរបស់នាង កំពុងតស៊ូដើម្បីការពារទ្រព្យសម្បត្តិរបស់នាង ពីម្ដាយរបស់នាង។ ពួកគេកំពុងធ្វើការលាតត្រដាងរឿងនេះ ដើម្បីការពារក្មេងដទៃទៀត ពីការធ្វើបាបពីម្តាយដែលបោះបង់ចោលកូនៗចោល ហើយត្រលប់មកទទួលយកទ្រព្យសម្បត្តិរបស់កូន នៅពេលដែលកូនស្លាប់៕