ក្រោយពេលនេន ជី ដេវីតសាងភ្នួសរួចហើយ ស្រាប់តែប្អូនស្រីរបស់លោក បានបង្ហោះសារដ៏គួរអោយចាប់អារម្មណ៍ថា…(មានវីដេអូ)

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេបុកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ក្រោយពេលដែលបានទទួលដំណឹងថានេន ជី ដេវីតបានសាងភ្នួសបាត់ទៅហើយ។ក្រោយពេលកោសក់បំបួសនាគ នេន ជី ដេវីតបានបកស្រាយពីហេតុផលដែលបណ្ដាលអោយលោក ទៅបួសដោយសារតែមួយរយៈពេលនេះ លោកត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ទើបលោកសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ។

ក្រោយពេលនេន ជី ដេវីតបានបួសរួចរាល់ហើយ ស្រាប់តែប្អូនស្រីរបស់លោក ដែលមានគណនីហ្វេបុកឈ្មោះ ងួន ចាន់ដារីយ៉ា (Ngoun Chan Dariya) បានបង្ហោះសារដ៏មានន័យមួយថា

«ខ្ញុំពិតជាមានមោទកភាពចំពោះ លោកបង ជាអនេកប្បការ ព្រោះលោកបង បានបំពេញនូវតួនាទីជាកូនប្រុស ដើមទ្រូង៥ហត្ថ ហើយក៏បានបំពេញនូវ អ្វីដែលលោកបងប៉ងប្រាថ្នាជាយូរមកហើយ សូមលោកបង ជ្រះថ្លាក្នុងផ្លូវសាសនា យកព្រះធម៌ជាអ្នកនាំផ្លូវទៅរកសេចក្ដីស្ងប់សុខ សូមឲ្យជៀសផុត នូវទុក្ខទាំងឡាយទាំងពួង។ ក្នុងនាមខ្ញុំជាប្អូនស្រី សូមអនុមោទនាដោយសេចក្តីជ្រះថ្លាជាទីបំផុត»។

ទស្សនាវីដេអូ៖