Connect with us

ហោរាសាស្រ្ដ

មានតែ ថោះ រោង និង ម្សាញ់ ទេ ដែលត្រូវធ្វើរឿងនេះ ដើម្បីនាំលាភចូលខ្លួន!

យោងតាមហោរាសាស្រ្ត​ប្រចាំថ្ងៃស្អែកនេះ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៣ (ថោះ រោង ម្សាញ់) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង និង ល្អជាមធ្យម ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ និង ឆាប់មានសំណាងក្នុងពេលឆាប់ៗនេះ ឆ្នាំទាំង ៣ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ១០០វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៣ ខាងលើ មានឆ្នាំថោះ រោង ម្សាញ់ មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ បើក្នុងចិត្តមានរឿងកង្វល់ ពិបាក និង មិនអាចដោះស្រាយបាន សូមឲ្យវារលាយ តាមការស៊ែរ នេះផងចុះ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ…សាធុ…សាធុ… យោងតាម​ការទស្សន៍​ទាយ​ប្រចាំថ្ងៃ​ សូមអោយ​ឆ្នាំ​ទាំង ៣ ខាង​លើប្រែ​ក្លាយ​រាសី​ឡើង​ខ្ពស់​ត្រដែត​ដូច​ខាង​ក្រោម៖

សូមអោយឆ្នាំថោះ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ឃើញ​ថា​ជឿនលឿន​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​នៅ​ខែ​នេះ​បើ​ទោះបី​ស្ថិត​នៅ​ដំណើរ​ជីវិត​រដិបរដុប​ដោយសារ​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​នៅ​ថ្ងៃ​ល្អ​បើ​លោក​អ្នក​ខិតខំ​ពុះពារ​កិច្ចការ​នោះ​ឃើញ​ថា​តែង​ដំណើរការ​ទៅ​មុខ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​មាន​ចិត្ត​រេ​ព្រោះតែ​ឃើញ​អ្នកថ្មី​ព្រោះ​អាច​នាំមក​នូវ​រឿង​សោក​កា​នៅពេល​ក្រោយ​៕

សូមអោយឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួប​តែ​ក្តី​សោមនស្ស​ច្រើន​។​លោកអ្នក​សម្រុក​ការងារ​បាន​ហើយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គួរ​ជាទី​កក់ក្តៅ​ផង​។​ចំណែក​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូល​មក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ ។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​៕

សូមអោយឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ​ឬ​បណ្តាក់​ទុន​រកស៊ី​អ្វី​មួយ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​មាន​ការរីកលូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​៕

រក្សាសិទ្ធិគ្រប់យ៉ាងដោយ©Post News Online មិនអនុញ្ញាតិអោយមានការCOPYអត្ថបទក្នុងគេហទំព័រយើងខ្ញុំទៅដាក់គេហទំព័រផ្សេងឡើយ អ្នកបំពានយើងខ្ញុំនឹងReport Copyright