ចាប់ពីថ្ងៃនេះទៅឈប់បារម្ភរឿងគេយកទៅស្លការី ឆាក្ដៅឫអាំងក្លែមស្រាទៀតទៅពីព្រោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញច្បាប់ហាមជួញដូរ សត្វសុនខហើយ!

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តអ្នកអានច្បាស់ជាបានដឹងហើយថា សត្វសុនខ (ឆ្កែ) ជាប្រភេទសត្វ ដែលមនុស្សគ្រប់គ្នាទូទាំងពិភពលោកចាត់ទុក្ខជាសត្វដែលស្មោះត្រង់បំផុត ហើយភាគច្រើននៅប្រទេសកម្ពុជាយើង ចិញ្ចឹមសុខន ក៏ដើម្បីជួយមើលការពារផ្ទះសម្បែងផងដែរ។ ដោយឡែក ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ យើងសង្កេតឃើញមានអាជីវករមួយចំនួន ទិញដូរសត្វសុនខនេះទៅធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដើម្បីយកសុនខទៅធ្វើជាអាហារផងដែរ។

ហើយថ្មីៗនេះ រយៈពេលចុងក្រោយនេះ ក៏មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហាញអារម្មណ៍យ៉ាងសោកសៅ ក្រោយឃើញឈ្មួញទិញសុនខជាច្រើន យកពួកសុខនទៅលក់ សម្រាប់ធ្វើជាអាហារផងនោះ។

ជាក់ស្ដែង អ្វីដែលគួរឲ្យត្រេកអរខ្លាំងសម្រាប់អ្នកដែលស្រលាញ់សត្វសុនខនោះ ថ្មីៗនេះ ខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសចេញច្បាប់ថ្មី ហាមឃាត់ការធ្វើអាជីវកម្មទិញ លក់ និងពិឃាត់សត្វសុនខ(ឆ្កែ) បន្តទៅទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា ការដើរទាក់លក់ ទិញ និងពិឃាត់សត្វអាណាធិបតេយ្យ ត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ តាមមាត្រាទី ១១២, ១១៣, ១១៥ នៃច្បាប់ផងដែរ៕ប្រភព៖Khmerload