មិននឹកស្មានថាប្រពន្ធរបស់លោក ប៉ែន ចំរ៉ុងកំពុងតែពរពោះផងបែរជាកើតជម្ងឺមួយនេះ ហើយត្រូវចូលពេទ្យវះកាត់ភ្លាមៗ

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ក្រោយរៀបការរួច ឃើញថា ប៉ែន ចំរ៉ុង និងភរិយា កាន់តែមានក្តីសុខកាន់តែខ្លាំងឡើង ស្របពេលដែលពេលនេះភរិយាលោកកំពុងតែពរពោះកូនក្នុងផ្ទៃ ដែលត្រៀមសម្រាលក្នុងពេលឆា ប់ៗនេះ។ជាពិសេស ថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ក៏បានបំពេញតួនាទីជាស្វាមី ដ៏ល្អនិងគម្រូ មើលថែប្រពន្ធ កំពុ ងពរពោះកូនក្នុងផ្ទៃ ត្រៀមសម្រាលទៀតផង​ ហើយមិនយូរមិនឆាប់ តារារូបនេះ នឹងបានឃើញមុខកូនក្នុងផ្ទៃហើយ ពិតជាដំណឹងដ៏រំភើបណាស់។

ប៉ុន្តែ ស្រាប់តែ ប៉ុន្មានម៉ោងមុននេះ ភរិយា លោក ប៉ែន ចំរ៉ុង បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបនាង ត្រូវវះកាត់សាច់ដុះក្នុងក ហើយបានបង្ហោះរូបភាពលើគ្រែពេទ្យ ដៃមានព្យួរសេរ៉ូម ទាំងកំពុងពរពោះ ធ្វើឲ្យប្រិយមិត្តរាល់គ្នាសម្ដែងការព្រួយបារម្ភគ្រប់គ្នា។ ក្នុងនោះដែរ ភរិយា ប៉ែន ចំរ៉ុង ថែមទាំងអមមកជាមួយ សារដ៏កម្សត់ថា៖ម៉ាក់ៗរឹងមាំ

តិចទៀតវះកាត់ហេីយជានឹងប្រសេីរ ដូចដេីមវិញក្រោ យ ពីឃើញបែបនេះភ្លាម មានហ្វេនៗក៏ដូចជាមហាជនយ៉ាងច្រើន សម្ដែងភាពសោកសៅអាណិតភរិយា ប៉ែន ចំរ៉ុង គ្រប់គ្នា ដែលត្រូវឡើងគ្រែវះកាត់ ទាំងកំពុរពរពោះបែបនេះ និងជូនពរឲ្យការវះកាត់ប្រព្រឹត្តទៅយ៉ាងរលូនផងដែរ៕ប្រភព៖khmertopnews