សូមកុំមើលស្រាលឲ្យសោះ! រយៈពេល ២៤ម៉ោងប៉ុណ្ណោះ ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩ កើនរហូតដល់ទៅ…..

មានបណ្តាទីក្រុងជាច្រើនរបស់ប្រទេសឥណ្ឌា បានត្រៀមនឹងបន្តបិទទីក្រុងជាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាលដាលកូវីដ១៩នៅថ្ងៃអង្គារនេះ ខណៈដែលតួលេខអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ នៅតែមានកម្រិតខ្ពស់គឺមានដល់ទៅជិត២០ ០០០នាក់។ ប្រទេសឥណ្ឌា អោយដឹងថា ករណីអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃមានដល់ទៅ១៨៥២២នាក់ ក្នុងរយៈពេល២៤ម៉ោង។

នេះបើយោងតាមទិន្និន័យអាជ្ញាធរសុខាភិបាលសហព័ន្ធអោយដឹងនៅថ្ងៃអង្គារនេះ។ ប៉ុន្តែឃើញថា ជាកម្រិតធ្លាក់ចុះបន្តិចដែរបើធៀបនឹងថ្ងៃអាទិត្យដែលមានដល់ទៅ១៩៩០៦នាក់។ ប្រទេសឥណ្ឌាមានអ្នកជំងឺកូវីដ១៩សរុបចំនួន៥៥០ ០០០នាក់ ដែលបង្ហាញថា ឥណ្ឌាមានអ្នកជំងឺកូវីដ១៩កម្រិតខ្ពស់មួយបន្ទាប់ពីសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល ប្រទេសរុស្ស៊ី។

នៅប្រទេសឥណ្ឌា ជំងឺកូវីដ១៩បានឆក់ជីវិតមនុស្សច្រើនជាង១៦ ០០០នាក់ ដែលជាតួលេខទាបមួយបើប្រៀបធៀបនឹងបណ្តាប្រទេសដែលមានតួលេខអ្នកកើតជំងឺកូវីដ១៩ក្នុងកម្រិតខ្ពស់។ ទោះជាយ៉ាងណា អ្នកជំនាញនៅតែមានការបារម្ភថា មន្ទីរពេទ្យឥណ្ឌា នឹងមិនអាចដោះស្រាយនិងបញ្ហានៃការកើនឡើងអ្នកកើតជំងឺកូវីដ១៩ច្រើនហួសហេតុ៕ប្រភព៖ pnn