អាសូរណាស់! បងទៅហើយ ឆ្ងាយពួកយើងរហូតហើយ បងទៅទាំងមិនបានលាឪម៉ែ ប្រពន្ធ កូនមួយម៉ាត់ បងដឹងទេ…

ដំណឹងដ៏ក្រៀមក្រំ សោកស្តាយ និងក្តីស្រណោះ អាល័យ ពីសំណាក់សាច់ញាតិបងប្អូន ឪពុកម្តាយ ដែលបានបាត់បង់កូនប្រុស ជាទីស្រលាញ់ បាត់បង់បងប្រុស ប្អូនប្រុស ទៅដោយគ្មានពាក្យលា បងប្រុស ទៅចោលពួកយើងហើយ បងទៅដោយគ្មានពាក្យលាឪពុកម៉ែ បងប្អូនយើងមួយម៉ាត់សោះ ប្អូនពិតជាស្រណោះបងណាស់ ។ ថ្ងៃនេះប្អូនបានត្រឹមតែជូនដំណើរបងជាលើកចុងក្រោយ យើងលែងបានប្រលែងលេងជាមួយគ្នាដូចមុនទៀតហើយ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Pozz Thim TR បានបង្ហោះសារទាំងក្តីស្រណោះ អាល័យថា “ជាថ្ងៃចុងក្រោយដែលម៉ែឪប្រពន្ធកូនប្អូនប្រុសប្អូនស្រីដែលបងធ្លាប់ប្រលែងគ្នា និយាយសើចដាក់គ្នា លែងបានឮសម្លេងបងប្រុសទៀតហើយ ពេលនេះបងលែងបាននិយាយលេងសើចជាមួយម៉ែឪប្រពន្ធកូនដែលបងស្រឡាញ់ខ្លាំង

ជារៀងរហូតហើយ បងទៅពួកយើងហើយ បងទៅទាំងមិនបាននិយាយពាក្យលាមួយម៉ាត់មកកាន់ម៉ែឪប្រពន្ធកូនដែលបងស្រឡាញ់ខ្លាំងបំផុតប្អូនប្រុសប្អូនស្រីដែលបងស្រឡាញ់បងទៅទាំងស្ដូកស្ដឹង ខ្ញុំហៅក៏បងមិនឮបងមិនឆ្លើយតបខ្ញុំចឹងបង ខ្ញុំទទួលយកមិនបានទេ ។ បុណ្យកុសលដែលខ្ញុំបានសាងទាំងប៉ុន្មានសូមឧទិសឲ្យឌួងវិញ្ញាណក្ខន្ធបង គីវ ថេត ដែលជាបងប្រុសរបស់ខ្ញុំរួចចាកផុតពីទីទាបសូមឲ្យបងទៅកើតទីដ៏ខ្ពង់ខ្ពស់

សូមអហោសកម្មទៅកាន់សុខគតិភពឲ្យបានសុខណាបង។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបន្តទៀតថា “ថ្ងៃដែលបងទៅចោលគ្រួសារយើងរហូតហើយ បុណ្យកុសលដែលខ្ញុំបានសាងទាំងប៉ុន្មានសូមឧទិសឲ្យឌួងវិញ្ញាណក្ខន្ធបង គីវ ថេត ដែលជាបងប្រុសរបស់ខ្ញុំរួចចាកផុតពីទីទាបសូមឲ្យបងទៅកើតទីដ៏ខ្ពង់ខ្ពស់ សូមអហោសកម្មទៅកាន់សុខគតិភពឲ្យបានសុខណាបងប្រុស “។ បើយោងតាមគណនីហ្វេសប៊ុកមួយបានចូលមកខមិន ឲ្យដឹងថា “បងប្រុសគាត់ ស្លា ប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍”៕