ថៃ ប្រកាសនឹងធ្វើបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃ នៅចុងខែកក្កដាខាងមុខនេះ

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលថៃបានធ្វើសេចក្តីប្រកាសជាសាធារណៈថាខ្លួននឹង​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ជូន​ប្រជា​ពលរដ្ឋ និង​មន្ត្រី​រាជ​ការ​ទាំងអស់​រយៈ​ពេល​៤ថ្ងៃ ដើម្បី​ប្រារព្ធ​ពិធី​ស​ង្ក្រាន្ត​ឆ្នាំថ្មី ឬ​ក៏​ចូលឆ្នាំ​ថៃ ក្រោយ​ពី​ខកខាន​មិន​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា ដោយ​សារ​បញ្ហា​វីរុស​កូវីដ​១៩។ ដោយការប្រារព្ធពិធីចូលឆ្នាំនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

ជាទូទៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​សង្ក្រាន្ត​គឺ​មាន​រយៈពេល​៣ថ្ងៃ​ប៉ុណ្ណោះ ដោយ​ឡែក​រាជ​រដ្ឋាភិបាលថៃ​នឹង​បន្ថែម​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្លួន​មាន​ពេល​ឈប់​សម្រាក និង​ចូលរួម​លេង​សកម្មភាព​ភាព​កម្សាន្ត​នានា។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​រាជ​រដ្ឋា​ភិបាល​នៅ​តែ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្លួន​ប្រុង​ប្រយ័ត្ន និង​ការពារ​ខ្លួន ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៕ប្រភព៖poraman