មិននឹកស្មានថាកូនរបស់អ្នកនាង Love Riyaនៅក្មេងសោះបែរជាកើតជម្ងឺមួយនេះទៅវិញ

ប្រិយមិត្តជ្រាបច្បាស់រួចហើយនិងស្គាល់ អ្នកលក់ឡេ មានប្រជាប្រិយភាពគឺ Love Riya មិនត្រឹមតែមានភាពជោគជ័យ ទៅលើការរកស៊ីនោះទេ តែបច្ចុប្បន្ននេះ ជីវិតឯកជនរបស់ តារាហ្វេសប៊ុក ព្រមទាំងជាអ្នកជំនួញតា មអនឡាញ Love Riya គឺកាន់តែមានក្ដីសុខ ជាមួយជីវភាពដ៏ល្អប្រសើរ ព្រមទាំងមានភាពស៊ីវីល័យ ទាំងរប ស់របរប្រើប្រាស់ ផ្ទះ ឡាន សុទ្ធតែទំនើបៗ ដែលធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់នាង ផងដែរ។

លើសពីនេះទៅទៀត បើទោះបីជាពេលនេះ នាងមានឈ្មោះជាស្រីមេម៉ាយក៏ ដោ យ តែសម្រស់របស់នាង ​ត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ជាពិសេស ជាមួយនឹងការតុបតែងខ្លួនយ៉ាងទា ន់ សម័យ ដែលជួយឲ្យសម្រស់ក៏ដូចជា មុខមាត់អ្នកមេម៉ាយរូបនេះ កាន់តែមានភាពវ័យក្មេង ស្រស់ស្អាត លេ ចធ្លោ ទាក់ភ្នែកអ្នកទស្សនាជានិច្ច។បន្ទាប់ពីភាពល្បីល្បាញនេះផងដែរ អ្នកនាង Love Riya

ក៏បា នជួបការខូចចិត្តមិនស្ទើរបន្ទាប់ពីរូបនាងបានលែងលះជាមួយនិងស្វាមីក្មេងរបស់នាង ដោយបន្សល់ទុកកូនស្រីម្នាក់ ដែលគួរ ឲ្យស្រលាញ់ ឈ្មោះថា ទែន ៗ ដែលមានតម្លៃជាងអ្វីៗទាំងអស់នៅក្នុងជីវិតរបស់នាង ព្រោះអីនាងមានតែកូនស្រីម្នាក់និងទេ ។

យ៉ាងណាមិញនៅពេលនេះដែរឃើញថា អ្នកនាង Love Riya បានកំពុងតែពិបាកចិត្តយ៉ាងខ្លាំងបន្ទាប់ពីកូនស្រីបណ្តូលចិត្តរបស់អ្នកនាង Love Riya កំពុងតែឈឺ ហើយនាងក៏បានបង្ហោះសាររៀបរាប់ដោយមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា ៖ “ អ៊ំពូមីងជូនពរអូនទែនៗម្នាក់មួយមក អូនទែនៗឈឺហើយ រលាកបំពង់ករ នឹង ទឹកនោមមានមេរោគ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ”៕