ទស្សនាវីដេអូហើយពិតជាស្រណោះណាស់ នេះជាវីដេអូរបស់ឪពុកអ្នកនាង ខាត់ សុឃីមពេលដែលគាត់នៅរស់ តែងតែបង្ហាញក្ដីស្រលាញ់ចំពោះកូនៗ

នំពេញ៖ មកទល់នឹងពេលនេះ មហាជនជាច្រើន នៅតែមានការសោកស្ដាយចំពោះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ខាត់ សុឃីម ព្រមទាំងគ្រួសាររបស់នាងផ្ទាល់ ដែលលោក ឪពុករបស់នាង បានទទទួលមរណភាព កាលពីមួយសប្ដាហ៍កន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា លោកឪពុកបានលាចាកលោកទៅហើយក្ដី តែ អ្នកនាង ខាត់ សុឃីម ព្រមទាំងប្អូនៗរបស់នាង

បានបង្ហាញក្ដីស្រលាញ់ ព្រមទាំងការដឹងគុណយ៉ាងធំធេង ចំពោះលោកឪពុកផ្ទាល់ ដែលជាក់ស្ដែង ទាំងនៅក្នុងពិធីបុណ្យសព និង បុណ្យ៧ថ្ងៃ នាង ព្រមទាំងប្អូនៗឯទៀត បាននាំគ្នាច្រៀង និង រាំ ជូនដល់លោកឪពុក ព្រមជាមួយនឹងការលេងឧបករណ៍ភ្លេងបុរាណ ផងដែរ។

លើសពីនេះទៅទៀត ថ្មីៗនេះ ស្រាប់តែមានវីដេអូមួយ ដែលបានបង្ហោះពីហ្វេសប៊ុក របស់ប្អូន អ្នកនាង ខាត់សុឃីម ដែលកាន់តែធ្វើឲ្យប្រិយមិត្ត និងមហាជនជាច្រើន មានភាពក្ដុកក្ដួលយ៉ាងខ្លាំង ព្រោះនៅក្នុងនោះដែរ គឺបានបង្ហាញពីពេល ដែលលោក ឪពុករបស់ អ្នកនាង ខាត់ សុឃីម នៅមានជីវិត ជាពិសេស លោកថែមទាំងបានឱបកូនស្រី ផ្ដល់ក្ដីស្រលាញ់ និងភាពកក់ក្ដៅ ដែលអ្នកណាៗឃើញហើយពិតជា ទប់ទឹកភ្នែកមិនបាន និងស្រណោះលោកយ៉ាងខ្លាំងទែម្តង៕ប្រភព៖Khmerload

ទស្សនាវីដេអូ៖