នេះជារូបភាពបែកធ្លាយរបស់ពិធីការិនីដ៏ល្បីឈ្មោះ អ្នកនាង គង់ សុជាតិដែលបានប្រកួតបវរកញ្ញានៅក្នុងឆ្នាំ…

ភ្នំពេញ៖ អ្នកនាង គង់ សុជាតិ និង​ស្វាមី កំពុងតែ​ជោគជ័យ​ក្នុង​វិស័យសិល្បៈ​យ៉ាងខ្លាំង រីឯ​ជីវិត​គ្រួសារ ក៏​កាន់​តែមាន​សុភមង្គល​ខ្លាំង​ឡើងៗ​ផងដែរ។ យោងតាមរូបថតជាច្រើនសន្លឹកដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់ លេាកសុខ ផល្លីន មន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីទិដ្ឋភាព ក៏ដូចជារូបសម្រស់របស់បវរកញ្ញាមហាសង្ក្រាន្ត នាកំលុងឆ្នាំ ១៩៩៥ ដែលកម្មពិធីនេះ ត្រូវបានរៀបចំ និងផ្សាយនៅលើកញ្ចក់ទូរទស្សន៍យុទ្ឋពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥​ ។

ក្នុងចំណោមបេក្ខនារីបវរកញ្ញាមហាសង្ក្រាន្ត ដែលបានចូលរួមប្រឡងនៅពេលនោះ គេក៏បានឃើញវត្តមានរបស់អ្នកនាងគង់ សុជាតិ ដែលជាពិធីការិនីដ៏ល្បីល្បាញនាជំនាន់នេះផងដែរ ហើយអ្វីដែលធ្វើឲ្យទស្សនិកជនជំនាន់ក្រោយចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរូបសម្រស់របស់នាងកាលពីមុន និងឥលូវ ហាក់ដូចជាមិនមានអ្វីប្រែប្រួលបន្តិចសោះ ផ្ទុយទៅវិញមានតែស្អាតទ្វេរដងថែមទៀត ។

សូមបញ្ជាក់ថា កាលគ្រាដែលអ្នកនាង គង់ សុជាតិ ជាបេក្ខនារីប្រឡង បវរកញ្ញាមហាសង្ក្រាន្ត ឆ្នាំ ១៩៩៥ គឺអ្នកនាងជាប់ជាកញ្ញាឯងថតរូបស៊ីកាមេរ៉ា ៕ គួរជម្រាបដែរ បើតាមការឲ្យដឹងពីអ្នកគាំទ្រទស្សនាកម្មវិធីប្រកួតបវរកញ្ញាកាលពីជំនាន់មុននោះប្រាប់ថា «អ្នកនាង គង់ សុជាតិ មិនបានទទួលរង្វាន់ជ័យលាភីនោះទេ តែអ្នកនាងទទួលបានពានរង្វាន់បវរកញ្ញាថតរូបស្អាតជាងគេ»៕