ពិតឫអត់ លេចលឺដំណឹងថាតារាចម្រៀង ជុំ លីណូក្លាយជាឪពុកគេបាត់ទៅហើយ ទាំងមិនទាន់រៀបការ

ភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើគិតមកដល់ពេលនេះតារាចម្រៀង ជុំ លីណូ បានភ្ជាប់ពាក្យប្រមាណជាមួយឆ្នាំកន្លះហើយ ហើយអ្វីដែលចាប់អារម្មណ៍ពេលនេះតារាចម្រៀងសម្បុរស្រអែមរូបនេះក៏ត្រៀមខ្លួនធ្វើជាឪពុករបស់គេដែរ ។ ក្នុងនោះក៏មានចាប់អារម្មណ៍ និង ជូនពរចំពោះការទទួលសមាជិកថ្មីរបស់ ជុំ លីណូ ពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្រផងដែរ ។

ដោយឡែក គេចាំបានថាតារាចម្រៀង ជុំ លីណូ បានភ្ជាប់ពាក្យជាមួយស្រីស្អាតដែលមានឈ្មោះ ញ៉ បញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានស្រុកកំណើតនៅខេត្តកំពតកាលពីចុងខែមករា ដើមឆ្នាំ ២០១៩ ។ អ្វីដែលកត់សម្គាល់ ជុំ លីណូ មិនទាន់មានបំណងរៀបការនោះទេ តែយ៉ាងណាកន្លងមកលោកធ្លាប់ព្រលយថាចង់មានកូនមុនចូលរោងជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងរបស់ ជុំ លីណូ ស្របពេលគូដណ្តឹងរបស់លោកកំពុងពពោះដែលត្រៀមនឹងសម្រាលនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។យ៉ាងណាមិញ លោកជុំ លីណូ មិនទាន់បានបង្ហើបថា កូនដំបូងរបស់លោកជាកូនប្រុស ឬ ស្រីនោះទេ ។ ក្នុងនោះក៏មានការបង្ហើបថា ជុំ លីណូ មានការសប្បាយរីករាយជាខ្លាំង ព្រោះមិនប៉ុន្មានថ្ងៃទេលោកនឹងបានឃើញមុខកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ មិនមែនមានតែលោក ជុំ លីណូ ទេដែលសម្រេចចិត្តយកកូនមុនរៀបអាពាហ៍ពិពាហ៍ ដោយចុងក្រោយនេះ គេសង្កេតឃើញតារាជាច្រើនសម្រេចចិត្តជ្រើសយកវិធីបែបនេះ ៕ប្រភព៖pop