សូមពិចារណាផង! ដោយសារមូលហេតុនេះ គួរឈប់ទិញចាបលែង ហើយអ្នកលក់ គួរឈប់ចាប់យកមកលក់ទៅ…

(ភ្នំពេញ)៖ ប្រសិនបើបងប្អូន បានទៅមាត់ទន្លេម្ដុំមុខវាំង ប្រាកដជាបានឃើញ សត្វចាបជាច្រើនក្បាល ត្រូវបានអ្នកលក់ចាប់យកមកដាក់ក្នុងទ្រុងដើម្បីឲ្យអ្នកទិញ ទិញយកទៅប្រលែង ក្នុងន័យរំដោះគ្រោះទុក្ខជាដើម។ ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានបញ្ចេញមតិថាៈ គួរឈប់ទិញចាបលែងទៅអ្នកចាប់លក់នឹងឈប់ចាប់ដែរមិនដឹងថា អ្នកដែលទៅលែងចាបនៅមុខវាំងរាល់ថ្ងៃ ធ្វើបុណ្យ ឬសាងបាបដោយមិនដឹងខ្លួនទេ

ព្រោះចាបមិនតិចក្បាលទេ ដែលស្លា.ប់ទៅវិញបន្ទាប់ពីត្រូវគេលែង។ មុនពេលនៅក្នុងទ្រុងដើម្បីគេទិញលែង ចាបទាំងនោះត្រូវគេដាក់ជ័រស្អិត ចាប់តាមដើមឈើ បំបែកពីសំបុកពីកូន ខ្ញុំឃើញដោយផ្ទាល់ភ្នែក គួរឲ្យអាណិត ហើយពេលគេលែងទៅ ខ្លះរបួ.សហើរលែងរួចក៏ស្លា.ប់ទៅ។ តើគួរធ្វើបុណ្យតាមរបៀបហ្នឹងទៀត ឬយ៉ាងណា មនុស្ស? ប្រភព៖(Boramy Hang)